ករណីធ្លាក់យន្តហោះនៅអ៊ីរ៉ង់៖ ក្រុមហ៊ុនអាកាសចរណ៍បានដកចេញសេចក្ដីប្រកាសអំពីចំនួនអ្នកស្លាប់ និងរងរបួស
(VOVWORLD) -នាថ្ងៃទី ១៨ កុម្ភៈ ក្រុមហ៊ុនអាកាសចរណ៍ Aseman របស់អ៊ីរ៉ង់ បានដកសេចក្ដីប្រកាសដែលបាននាំចេញមុននោះថា មានមនុស្សទាំង ៦៦ នាក់នៅលើយន្តហោះ ATR របស់ក្រុមហ៊ុនខ្លួនបានស្លាប់ទាំងអស់ក្នុងគ្រោះធ្លាក់យន្តហោះ។
ករណីធ្លាក់យន្តហោះនៅអ៊ីរ៉ង់ |
នាថ្ងៃទី ១៨ កុម្ភៈ ក្រុមហ៊ុនអាកាសចរណ៍ Aseman របស់អ៊ីរ៉ង់ បានដកសេចក្ដីប្រកាសដែលបាននាំចេញមុននោះថា មានមនុស្សទាំង ៦៦ នាក់នៅលើយន្តហោះ ATR របស់ក្រុមហ៊ុនខ្លួនបានស្លាប់ទាំងអស់ក្នុងគ្រោះធ្លាក់យន្តហោះ។ នាបច្ចុប្បន្ន ក្រុមអ្នកជួយសង្គ្រោះនៅតែព្យាយាមស្វែងរកមធ្យោបាយ ដើម្បីទាក់ទងផ្ទាល់ជាមួយកន្លែងកើតហេតុ កំទេច និងប្រអប់ខ្មៅរបស់យន្តហោះពោលខាងលើ ដើម្បីបកស្រាយពីមូលហេតុធ្លាក់យន្តហោះនោះ។
ទទួលបានដំណឹងពោលខាងលើ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Bengamin Netanyahu បានផ្ញើសារទូរលេខរំលែកទុក្ខដល់ប្រជាជនអ៊ីរ៉ង់ និងក្រុមគ្រួសារអ្នក ដំណើរនៅយន្តហោះនេះ៕