ករណីធ្វើបត្យាប័ន CFO ក្រុមហ៊ុន Huawei ៖ សម័យសវនាការផ្តោតទៅលើដំណើរការនៃការចាប់ខ្លួនលោកស្រី Meng Wanzhou

(VOVWORLD) - ក្រុមអ្នកច្បាប់របស់លោកស្រី Meng Wanzhou បានសង្ឃឹមថាសម័យសវនាការ (គ្រោងនឹងមានរយៈពេល ៥ ថ្ងៃ) នឹងប្រមូលភស្តុតាងដើម្បីគាំទ្រអំណះអំណាងរបស់ពួកគេដែលថា ការចាប់ខ្លួនលោកស្រី Meng គឺខុសច្បាប់។
ករណីធ្វើបត្យាប័ន CFO ក្រុមហ៊ុន Huawei ៖ សម័យសវនាការផ្តោតទៅលើដំណើរការនៃការចាប់ខ្លួនលោកស្រី Meng Wanzhou - ảnh 1 ប្រធានផ្នែកហិរញ្ញវត្ថុ (CFO) នៃសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា Huawei លោកស្រី Meng Wanzhou (រូបថត៖ REUTERS/Jennifer Gauthier)

ប្រធានផ្នែកហិរញ្ញវត្ថុ (CFO) នៃសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា Huawei លោកស្រី Meng Wanzhou បានមានវត្តមាននៅតុលាការកំពូល Bristish Columbia ប្រទេសកាណាដា កាលពីថ្ងៃទី ២៦ ខែតុលា ដើម្បីបន្ត “សង្គ្រាម” មួយដែលអ្នកសង្កេតការណ៍បានវាយតម្លៃថា "វានឹងអូសបន្លាយក្នុងរយៈពេលវែង" ក្នុងការប្រឆាំងនឹងបទបញ្ជាធ្វើបត្យាប័នរបស់សហរដ្ឋអាមេរិក។

ក្រុមអ្នកច្បាប់របស់លោកស្រី Meng Wanzhou បានសង្ឃឹមថាសម័យសវនាការ (គ្រោងនឹងមានរយៈពេល ៥ ថ្ងៃ) នឹងប្រមូលភស្តុតាងដើម្បីគាំទ្រអំណះអំណាងរបស់ពួកគេដែលថា ការចាប់ខ្លួនលោកស្រី Meng គឺខុសច្បាប់។ សម័យសវនាការ ផ្តោតទៅលើដំណើរការនៃការចាប់ខ្លួនលោកស្រី Meng នៅអាកាសយានដ្ឋានអន្តរជាតិ Vancouver ប្រទេសកាណាដា កាលពីខែធ្នូឆ្នាំ ២០១៨ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ