ករណីនាវាដឹកជនចំណាកស្រុកចំនួន ៨៦ នាក់ត្រូវបានលិចទឹកនៅសមុទ្រប្រទេសទុយនេស៊ី មានតែ ៣ នាក់ដែលនៅរស់រានមានជីវិត
(VOVWORLD) - នាថ្ងៃទី ៤ ខែកក្កដា អង្គការអន្តោប្រវេសន៍អន្តរជាតិ (IOM) បានឱ្យដឹងថានាវាដឹកមនុស្សចំនួន ៨៦ នាក់ដែលធ្វើចំណាកស្រុកពីប្រទេសលីប៊ី ត្រូវបានលិចទឹកនៅមហាសមុទ្រអាត្លង់ទិច ដោយបណ្តាលឲ្យមនុស្សចំនួន ៨២ នាក់នៅលើនាវានេះត្រូវបានបាត់ខ្លួន ហើយមានត្រឹមតែ ៣ នាក់រស់រានមានជីវិតតែប៉ុណ្ណោះ។
នាវាដឹកជនចំណាកស្រុកចំនួន ៨៦ នាក់ត្រូវបានលិចទឹកនៅសមុទ្រប្រទេសទុយនេស៊ី |
យោងតាមអង្គការ IOM ករណីនាវាលិចទឹកនេះបានកើតឡើងកាលពីអធ្រាតថ្ងៃទី ៣ ខែកក្កដានៅសមុទ្រទីក្រុង Zarzis នៃប្រទេសទុយនេស៊ី ក្នុងរយៈពេលមួយថ្ងៃបន្ទាប់ពីការវាយប្រហារលើដែនអាកាសនៅក្នុងជំរុំជនចំណាកស្រុកមួយនៅ ប្រទេសលីប៊ី ដែលបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៤៤ នាក់ត្រូវស្លាប់។ ប្រធានអង្គការ IOM ទុយនេស៊ី លោក Lorena Lando បានឲ្យដឹងថាអ្នកនេសាទទុយនីស៊ីបានរកឃើញនាវាដែលត្រូវបានលិច ហើយជួយសង្គ្រោះបានមនុស្ស ចំនួន ៤ នាក់ ប៉ុន្តែមិនអាចរកឃើញអ្នកផ្សេងទៀតនៅលើនាវានោះឡើយ៕