ករណីបាក់រលំអគារខ្ពស់នៅកម្ពុជាបណ្ដាលអោយមនុស្សស្លាប់២៣នាក់

(VOVWORLD) - នាព្រឹកថ្ងៃទី៥ខែមករា អាជ្ញាធរខេត្ត កែប ប្រទេសកម្ពុជា បានចេញ សេចក្ដីជូនដំណឹងជាផ្លូវការស្ដីពីបរិមាណជនរងគ្រោះក្នុងករណីបាក់រលំ អគារខ្ពស់ដែលកំពុងត្រូវបានសាងសង់នៅខេត្តនេះ។ 
ករណីបាក់រលំអគារខ្ពស់នៅកម្ពុជាបណ្ដាលអោយមនុស្សស្លាប់២៣នាក់ - ảnh 1ការងាររុករកសង្គ្រោះជនរងគ្រោះត្រូវបានដំណើរការទាំងយប់ (រូបថត៖ VOV) 

  យោងតាមនោះ កម្លាំងជួយសង្គ្រោះបានរកឃើញជនរងគ្រោះសរុបចំនួន៤៨នាក់ក្នុងករណីបាក់ រលំអគារកំពស់៧ជាន់ដែលកើតមានឡើងនារសៀលថ្ងៃទី៣ខែមករា។ ក្នុងនោះ មានមនុស្សស្លាប់ ២៣នាក់ និងមនុស្សរងរបួស២៥នាក់ទៀត ដែលកំពុង ត្រូវបានព្យាបាលនៅមន្ទីរពេទ្យ។

        រហូតដល់ពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជានៅតែរក្សាកម្លាំងនិង មធ្យោយបាយជាអតិបរមាដោយមានការចូលរួមរបស់មនុស្សរាប់ពាន់នាក់ ដើម្បីបន្តរុករកជនរងគ្រោះដែលត្រូវបានកប់នៅក្រោមគំនរបាក់បែកនោះ។ បន្ទាប់ពីគ្រោះថ្នាក់កើតមានឡើង នាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ឧបនាយករដ្ឋមន្រ្តីលោក ជា សុផារ៉ា រួមជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងៗទៀត បានទៅកាន់កន្លែងកើតហេតុដើម្បីដឹកនាំដោយផ្ទាល់ការងាររុករកសង្គ្រោះ និងសាកសួរសុខទុក្ខជនរងគ្រោះ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ