ករណីបាញ់កាំភ្លើងនៅអាមេរិក៖ មនុស្សចំនួន ៣ នាក់ត្រូវចាប់ជាចំណាប់ខ្មាំង
(VOVWORLD) -នាបច្ចុប្បន្ន គ្មានព័ត៌មានណា ១ ស្ដីអំពីចំនួនមនុស្សស្លាប់ និងជនរងគ្រោះក្នុងករណីនេះទេ។ នេះគឺជាលំនៅដ្ឋានរបស់អតីតទាហានធំបំផុតនៅអាមេរិក ដោយមានមនុស្សរស់នៅប្រមាណ ១ ពាន់នាក់។
ករណីបាញ់កាំភ្លើងនៅអាមេរិក |
នាព្រឹតថ្ងៃទី ១០ មិនា ករណីបាញ់កាំភ្លើងមួយបានកើតមានឡើងនៅលំនៅដ្ឋានរបស់អតីតទាហានអាមេរិកនៅ Yountville ភាគខាងជើង ទីក្រុង San Francisco របស់រដ្ឋ California ដោយមានមនុស្សចំនួន ៣ នាក់ ត្រូវចាប់ជាចំណាប់ខ្មាំង។ យោងតាមប៉ូលីបានឲ្យដឹងថា៖ កងកម្លាំងប៉ូលីសកំពុងរៀបចំការឡោមព័ទ្ធជុំវិញលំនៅដ្ឋានទាំងនេះ ហើយធានាសុវត្ថិភាពជូនអ្នកផ្សេងៗទៀតផង។ នាបច្ចុប្បន្ន គ្មានព័ត៌មានណា ១ ស្ដីអំពីចំនួនមនុស្សស្លាប់ និងជនរងគ្រោះក្នុងករណីនេះទេ។ នេះគឺជាលំនៅដ្ឋានរបស់អតីតទាហានធំបំផុតនៅអាមេរិក ដោយមានមនុស្សរស់នៅប្រមាណ ១ ពាន់នាក់៕