ករណីបាញ់រ៉ុក្កែតបន្តកើតឡើងនៅតំបន់ហ្គាហ្សា ដោយអើពើបទឈប់បាញ់

(VOVWORLD) - នា ថ្ងៃទី ១៤ ខែវិច្ឆិកា  ប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីនបានផ្សាយថាគ្រាប់រ៉ុក្កែតជាច្រើនបន្តបន្ទាប់ត្រូវបានបាញ់ចេញពីតំបន់ហ្គាហ្សា ទៅកាន់ប្រទេសអ៊ីស្រាអែល។ សាក្សីបានឲ្យដឹងថា គ្រាប់រ៉ុក្កែតត្រូវបានបាញ់នៅភាគខាងជើងនៃតំបន់ហ្គាហ្សា ហើយបន្ទាប់មកមានការផ្ទុះអាវុធស្ទាក់ចាប់។
ករណីបាញ់រ៉ុក្កែតបន្តកើតឡើងនៅតំបន់ហ្គាហ្សា ដោយអើពើបទឈប់បាញ់ - ảnh 1 ករណីបាញ់រ៉ុក្កែតបន្តកើតឡើងនៅតំបន់ហ្គាហ្សា ដោយអើពើបទឈប់បាញ់ (រូបថត៖ AFP/TTXVN)

នាពេលបច្ចុប្បន្ន គ្មានអង្គការណាមួយទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។ សេចក្តីជូនដំនឹងរបស់កម្លាំងឆ្មាំ    អ៊ីស្រាអែល (IDF) បានឲ្យដឹងថា កងកម្លាំងប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាបានបាញ់រ៉ុក្កែតចូលទៅភាគខាងត្បូងនៃប្រទេសនេះនៅល្ងាចថ្ងៃទី ១៤ ខែវិច្ឆិកាទោះបីភាគីទាំងពីរបានសម្រេចបានកិច្ចព្រមព្រៀងស្តីពីការឈប់បាញ់ ក្រោយរយៈពេល៣នៃជម្លោះដ៏បង្ហូរឈាមនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ