ករណីបាញ់រះនៅ Las Vegas៖ បរិមាណអ្នកស្លាប់និងរងរបួសកើនឡើងជិត៥៨០នាក់
(VOVWORLD) - មនុស្សយ៉ាងហោចណាស់៥៨នាក់ត្រូវស្លាប់និង៥១៥នាក់ទៀតត្រូវ រងរបួសក្នុងការបាញ់រះបង្ហូរឈាមនៅកាស៊ីណូមួយនៅ Las Vegas របស់ អាមេរិកនាយប់ថ្ងៃទី១ តុលា។
ប៉ូលីសនិងសមត្ថកិច្ចនៅកន្លែងកើតហេតុនៃការបាញ់រះ (រូបថត៖ AFP/TTXVN) |
អញ្ជើញថ្លែងមតិនៅលើទូរទស្សន៍នាថ្ងៃទី២ តុលា ប្រធានាធិបតីអាមេរិកលោកDonald Trump បានថ្កោលទោសអំពើឃោឃៅរបស់ ជនដៃដល់គឺអំពើរបស់អារក្ស។ មុននោះ ប្រធានាធិបតីលោក Trump ក៏បានផ្ញើរ ការរំលែកទុក្ខដ៏ក្រៀមក្រំជូនទៅគ្រួសារជនរងគ្រោះតាមរយៈគេហទំព័រ Twitter។
អង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសបានបញ្ជាក់ការទទួលខុសត្រូវចំពោះ ករណីបាញ់រះនេះ។ គេហទំព័រ Amaq របស់ IS ឲ្យដឹងថា ជនដៃដល់ឈ្មោះ Stephen Paddock បានប្ដូរសាសនាទៅជាសាសនាអ៊ីស្លាមកាលពីខែមុន។ ប៉ុន្តែ ក្នុងបម្រែបម្រួលថ្មីបំផុត ស្ថាប័នស៊ើបការណ៍សម្ងាត់អាមេរិក (FBI) បានច្រាន ចោលទំនាក់ទំនងរវាងករណីវាយប្រហារពោលខាងលើជាមួយអំពើភេរវកម្ម៕