ករណីបំបុករថយន្តទៅលើហ្វូងមនុស្សនៅអាល្លឺម៉ង់៖ រដ្ឋអាជ្ញាធ្វើការចោទប្រកាន់ លើអ្នកបើកបរពីបទឃាតកម្ម

(VOVWORLD) - យោងតាម លោក Peter Beuth រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃរដ្ឋ Hessen បានឲ្យដឹងថា នាបច្ចុប្បន្ននេះ ប៉ូលីសមិនទាន់មានភស្តុតាងបញ្ជាក់ពីមូលហេតុបង្ករឿងហេតុនេះនៅឡើយទេ ប៉ន្តែប៉ូលីសបានរកឃើញថានេះគឺជាការវាយប្រហារដោយចេតនា។

នាថ្ងៃទី ២៤ ខែកុម្ភៈ រដ្ឋអាជ្ញាអាល្លឺម៉ង់ បានធ្វើការចោទប្រកាន់ ពីបទឃាតកម្ម លើអ្នកបើកបរ ដែលបានបើករថយន្តបំបុកលើហ្វូងមនុស្ស ដែលចូលរួម ដង្ហែរក្បួននៅទីរួមស្រុក Volkmarsen រដ្ឋ Hessen ភាគកណ្តាលប្រទេសអាល្លឺម៉ង់ ដោយ បណ្តាលឱ្យ មនុស្សជាង ៣០ នាក់ត្រូវរងរបួស។  

ករណីបំបុករថយន្តទៅលើហ្វូងមនុស្សនៅអាល្លឺម៉ង់៖ រដ្ឋអាជ្ញាធ្វើការចោទប្រកាន់ លើអ្នកបើកបរពីបទឃាតកម្ម - ảnh 1 ប៉ូលីសអាល្លឺម៉ង់ស៊ើបអង្កេតកន្លែងកើតហេតុ (រូបថត៖AFP / TTXVN)

យោងតាម លោក Peter Beuth រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃរដ្ឋ Hessen បានឲ្យដឹងថា នាបច្ចុប្បន្ននេះ ប៉ូលីសមិនទាន់មានភស្តុតាងបញ្ជាក់ពីមូលហេតុបង្ករឿងហេតុនេះនៅឡើយទេ ប៉ន្តែប៉ូលីសបានរកឃើញថានេះគឺជាការវាយប្រហារដោយចេតនា។

សូមបញ្ជាក់ថា មុននេះនាវេលាម៉ោង ១៤ និង ៣០ នាទី ថ្ងៃទី ២៤ ខែកុម្ភៈ រថយន្តមួយគ្រឿងបានបើកបំបុកលើហ្វូងមនុស្ស នៅទីរួមស្រុក Volkmarsen រដ្ឋ Hessen ។ការស៊ើបអង្កេតដំបូងបានកំណត់អត្តសញ្ញាណអ្នកបើកបរថាជាបុរសក្នុងមូលដ្ឋានជាជនជាតិអាល្លឺម៉ង់ អាយុ ២៩ ឆ្នាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ