(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មាន AFP ដកស្រង់សម្ដីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ អាហ្គានីស្ថានលោក Nasrat Rahimi ដែលលើកច្បាស់ថា អ្នកវាយប្រហារ អត្តឃាតមួយនាក់បានបំផ្ទុះខ្លួនឯងនៅជិតហ្វូងប៉ូលីសដែលកំពុងធានាសន្តិសុខ សំរាប់បាតុកម្មនៅទីនោះ។
កន្លែងកើតហេតុនៃករណីបំផ្ទុះគ្រាប់បែកអត្តឃាតនៅទីក្រុង Kabul នាខែធ្នូ ឆ្នាំ២០១៧ (រូបថត៖ Xinhua/TTXVN)
|
មជ្ឈដ្ឋានមន្ត្រីអាហ្គានីបានស្ថានឲ្យដឹងថា ជនវាយប្រហារអត្តឃាតមួយនាក់នា
ថ្ងៃទី៤ មករា បានចុចបំផ្ទុះឧបករណ៍យកតាមខ្លួន នៅជិតមណ្ឌលប្រមូលផ្ដុំ
ប៉ូលីសនិងបាតុករជាច្រើននៅរដ្ឋធានី Kabul បណ្ដាលឲ្យមនុស្សយ៉ាងហោ
ចំណាស់១១នាក់ស្លាប់និង២៥នាក់ទៀតរងរបួស។ នេះជាករណីអំពើហឹង្សាថ្មី
បំផុតដែលកើតមានឡើងនៅទីក្រុងនេះ។
ទីភ្នាក់ងារសារព័ត៌មាន AFP ដកស្រង់សម្ដីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ
អាហ្គានីស្ថានលោក Nasrat Rahimi ដែលលើកច្បាស់ថា អ្នកវាយប្រហារ
អត្តឃាតមួយនាក់បានបំផ្ទុះខ្លួនឯងនៅជិតហ្វូងប៉ូលីសដែលកំពុងធានាសន្តិសុខ
សំរាប់បាតុកម្មនៅទីនោះ។ នាបច្ចុប្បន្ន មិនទាន់មានក្រុមណាដែលឡើងសម្លេង
ទទួលខុសត្រូវចំពោះករណីវាយប្រហារពោលខាងលើនៅឡើយ៕