ករណីបំផ្ទុះវិហារនៅប៉ាគីស្ថាន៖ ប៉ូលីសចាប់ខ្លួនជនសង្ស័យជាច្រើន
(VOVWORLD) - លោក Ijaz Khan មេប៉ូលីសខេត្ត Peshawar បានឲ្យដឹងថា ការស៊ើបអង្កេតកំពុងដំណើរការ ហើយមិនបានច្រានចោលលទ្ធភាព ដែលជនស្មើសមាន "ចារបុរស" ក្នុងកងកម្លាំងសន្តិសុខ ដើម្បីនាំគ្រឿងផ្ទុះជាច្រើនដោយជោគជ័យចូលក្នុងវិហារនេះឡើយ។
ទិដ្ឋភាពនៃការបំផ្ទុះគ្រាប់បែកនៅវិហារឥស្លាមមួយក្នុងក្រុង Peshawar ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។ រូបថត៖ រ៉យទ័រ |
|
កាលពីថ្ងៃទី ១ ខែកុម្ភៈ ប៉ូលីសប៉ាគីស្ថានបានឲ្យដឹងថា ពួកគេបានចាប់ខ្លួនជនសង្ស័យមួយចំនួននៅក្នុងការស៊ើបអង្កេតលើករណីបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីថ្ងៃទី ៣០ ខែមករា នៅវិហារអ៊ីស្លាមមួយក្នុងទីក្រុង Peshawar ដែលបានបណ្ដាលឲ្យមនុស្សជាង ១០០ នាក់ត្រូវស្លាប់។ លោក Ijaz Khan មេប៉ូលីសខេត្ត Peshawar បានឲ្យដឹងថា ការស៊ើបអង្កេតកំពុងដំណើរការ ហើយមិនបានច្រានចោលលទ្ធភាព ដែលជនស្មើសមាន "ចារបុរស" ក្នុងកងកម្លាំងសន្តិសុខ ដើម្បីនាំគ្រឿងផ្ទុះជាច្រើនដោយជោគជ័យចូលក្នុងវិហារនេះឡើយ។
សូមបញ្ជាក់ដែរថា ករណីបំផ្ទុះគ្រាប់បែកអត្តឃាតកើតឡើងនៅរិហារឥស្លាម ស្ថិតក្នុងតំបន់ ដែលមានទីស្នាក់ការប៉ូលិសខេត្ត និងអង្គភាពប៉ូលិសប្រឆាំងភេរវកម្មនៅទីក្រុង Peshawar ជាតំបន់មួយក្នុងចំណោមតំបន់ដែលត្រូវបានគ្រប់គ្រងយ៉ាងតឹងរឹងបំផុតរបស់ទីក្រុង។ នាបច្ចុប្បន្ន ស្ថាប័នមានសមត្ថកិច្ចរបស់ ប៉ាគីស្ថានកំពុងស៊ើបអង្កេតលើករណីនេះ។ មុននេះ តាមរយៈបណ្ដាញសង្គម Twitter លោក Sarbakaf Mohmand មេបញ្ជាការក្រុមតាលីបង់ម្នាក់ នៅប៉ាគីស្ថានបានអះអាងថាជាមេខ្លោងនៃករណីបំផ្ទុះគ្រាប់បែកនេះផងដែរ៕