ករណីផ្ទុះកំាំភ្លើងនៅអូទ្រីស៖ IS ទទួលស្គាល់ពីការវាយប្រហារ

(VOVWORLD) - នៅលើបណ្តាញសង្គម Telegram អង្គការ IS បានបញ្ជាក់ថា មានខ្មាន់កាំភ្លើងមួយរូបនៃអង្គការនេះ បានទទួលខុសត្រូវចំពោះការវាយប្រហារកាលពីថ្ងៃទី ២ ខែវិច្ឆិកានៅរដ្ឋធានីរបស់អូទ្រីស ដែលបណ្តាលឲ្យ មនុស្សស្លាប់ចំនួន ៤ នាក់។
ករណីផ្ទុះកំាំភ្លើងនៅអូទ្រីស៖ IS ទទួលស្គាល់ពីការវាយប្រហារ - ảnh 1 ប៉ូលីសអូទ្រីសយាមនៅតាមដងផ្លូវក្នុងរដ្ឋធានី Vienna បន្ទាប់ពីមានការបាញ់ប្រហារជាបន្តបន្ទាប់នៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០២០ (រូបថត៖ THX / TTXVN)

នាថ្ងៃទី ៣ ខែវិច្ឆិកាអង្គការភេរវកររដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) បានអះអាងថាបានបង្កការបាញ់ប្រហារដ៏បង្ហូរឈាមមួយកាលពីនាថ្ងៃទី ២ ខែវិច្ឆិកានៅរដ្ឋ Vienna - ប្រទេសអូទ្រីស។ នៅលើបណ្តាញសង្គម Telegram អង្គការ IS បានបញ្ជាក់ថា មានខ្មាន់កាំភ្លើងមួយរូបនៃអង្គការនេះ បានទទួលខុសត្រូវចំពោះការវាយប្រហារកាលពីថ្ងៃទី ២ ខែវិច្ឆិកានៅរដ្ឋធានីរបស់អូទ្រីស ដែលបណ្តាលឲ្យ មនុស្សស្លាប់ចំនួន ៤ នាក់។

យោងតាមក្រសួងមហាផ្ទៃអូទ្រីសបានឲ្យដឹងថា ការបាញ់ប្រហារនៅទីក្រុង Vienna កាលពីយប់ថ្ងៃទី ២ ខែវិច្ឆិកា ត្រូវបានធ្វើឡើងដោយមុខសញ្ញាមួយរបស់អង្គការ IS ដែលធ្វើឲ្យមនុស្ស ៤ នាក់បានស្លាប់និង ២២ នាក់ទៀតរងរបួស ក្នុងនោះមានទាំងមន្ត្រីប៉ូលីសមួយនាក់ផងដែរ។

ថ្លែងទៅកាន់សារព័ត៌មាន រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក Karl Nehammer បានឲ្យដឹងថា រហូតមកដល់ពេលនេះ មិនទាន់មានភស្តុតាងណាមួយដែលបញ្ជាក់ថាមានជនដៃដល់ ទី ២ នៅក្នុងការវាយប្រហារនេះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ