ករណីយន្តហោះរុស្ស៊ីធ្លាក់នៅអេហ្ស៊ីប៖ដំណើរការស៊ើបអង្កេតឈានចូលដំណាក់កាលចុងក្រោយ

ករណីយន្តហោះរុស្ស៊ីធ្លាក់នៅអេហ្ស៊ីប៖ដំណើរការស៊ើបអង្កេតឈានចូលដំណាក់កាលចុងក្រោយ - ảnh 1
រដ្ឋមន្រ្តីក្រសួងអាកាសចរណ៍ស៊ីវិលអេហ្ស៊ីបលោក Sherif Fathy (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី១៩ កក្កដា រដ្ឋមន្រ្តីក្រសួងអាកាសចរណ៍ស៊ីវិលអេហ្ស៊ីប
 លោក Sherif Fathy បានអះអាងថា ដំណើរការស៊ើបអង្កេតលើគ្រោះថ្នាក់ដែល យន្ត
ហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Kogalymavia របស់រុស្ស៊ីធ្លាក់នៅ
ឧបទ្វីប Sinai កាលពីខែតុលាឆ្នាំមុន បានឈានចូលដំណាក់កាលចុងក្រោយ។ក្នុង
ជំនួបចរចារនៅទីក្រុងម៉ូស្គូជាមួយរដ្ឋមន្រ្តីក្រសួងគមនាគមន៍ដឹ កជញ្ជូនរុស្ស៊ីលោក
 Maxim Sokolov លោក Fathy បានផ្ដល់ព័ត៌មានបច្ចុប្បន្នកម្ម អំពីការស៊ើបអង្កេតដើម្បី
ស្វែងរកនូវមូលហេតុនៃគ្រោះថ្នាក់ពោលខាងលើ ហើយប្រកាសថា អេហ្ស៊ីបបាន
ឈានចូលដំណាក់កាលចុងក្រោយដើម្បីបំភ្លឺការសម្ងាត់ នៅពីក្រោយ
សោកនាដ្ឋកម្មអាកាសចរណ៍ដែលបណ្ដាលឲ្យអ្នកដំណើរនិងក្រុមនាវិកទាំង២២៤
នាក់ស្លាប់នេះ។
មុននោះ សាខាមួយនៃអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសដែលកំពុងធ្វើ
សកម្មភាពនៅតំបន់ Sinai បានឡើងសម្លេងបញ្ជាក់ថា ពួកគេបានវាយប្រហារ
យន្តហោះនេះរបស់រុស្ស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ