|
ក្រុមសាច់់ញ្ញាតិរបស់ជនរងគ្រោះក្នុងការវាយប្រហារដោយគ្រាប់បែករង់ចាំព័ត៌មាន
នៅខាងក្រៅមន្ទីរពេទ្យ Gaziantep (រូបថត៖AFP/TTXVN) |
(VOVworld) - បរិមាណជនរងគ្រោះក្នុងការវាយប្រហារដោយគ្រាប់បែកនារាត្រី
ថ្ងៃទី២០ សីហា តម្រង់ទៅលើអាពាហ៍ពិពាហ៍មួយនៅទីក្រុង Gaziantep ភាគអាគ្នេយ៍
ទួរគី បន្តកើនឡើង។តាមសេចក្ដីប្រកាសថ្មីបំផុតថា មនុស្សចំនួន៣០នាក់បានស្លាប់
និង៩៤នាក់ទៀតរងរបួស។សមត្ថកិច្ចទួរគីចាត់ទុកនេះអាចជាការវាយប្រហារដោយ
គ្រាប់បែកអត្តឃាត។នាបច្ចុច្បន្នមិនទាន់មានអង្គការណាមួយដែលទទួលស្គាល់ថា
ជាមេគំនិតឈរពីក្រោយការវាយប្រហារនេះនៅឡើយ ប៉ុន្តែ សមត្ថកិច្ចទួរគីចាត់ទុក
ថា នេះអាចជាការវាយប្រហាររបស់អង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសឬគណៈ
បក្សកម្មករជន Kurd (PKK)៕