ករណីអ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អាមេរិក - ទីក្រុងតេហេរ៉ង់ បានព្រមានពីផលវិបាកប្រសិនបើសង្គ្រាមផ្ទុះឡើង
(VOVWORLD) - លោក Hossein Dehghan ទីប្រឹក្សាយោធាជាន់ខ្ពស់និងជាជំនួយការរបស់មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ali Khamenei បានប្រកាសថា អាមេរិកចាំបាច់ត្រូវយល់ដឹងអំពីកម្លាំងនៃមីស៊ីលរបស់ទីក្រុងតេអេរ៉ង់ ក៏ដូចជាផលវិបាកយ៉ាងធ្ងន់ធ្ងរប្រសិនបើសង្រ្គាមក្នុងតំបន់ផ្ទុះឡើងនោះដែរ។
លោក Hossein Dehghan ទីប្រឹក្សាយោធាជាន់ខ្ពស់និងជាជំនួយការរបស់មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ali Khamenei |
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Alnujaba របស់អ៊ីរ៉ាក់ លោក Hossein Dehghan បានមានប្រសាសន៍ថា អាមេរិកមានការព្រួយបារម្ភអំពីហានិភ័យនៃ សង្គ្រាមដោយសារទីក្រុងវ៉ាស៊ីនតោនគ្មានហេតុផលស្របច្បាប់ ដើម្បីធ្វើសង្គ្រាមហើយអ៊ីរ៉ង់ផ្ទាល់ខ្លួនក៏មិនមានបំណងចង់ឲ្យរឿងហេតុនេះកើតមានឡើងនោះឡើយ។ នាថ្ងៃដដែលនោះ ឯកអគ្គរដ្ឋទូតអាមេរិកទទួលបន្ទុកការរំសាយសព្វាវុធលោក Robert Wood បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Donald Trump នឹង
បើកផ្លូវការទូតមួយជាមួយប្រទេសអ៊ីរ៉ង់ ក៏ប៉ុន្តែទីក្រុងតេហេរ៉ង់នឹងជាប់កំហុសបើសិនជាទីក្រុងតេហេរ៉ង់ចាត់ទុកថា ការអត់ធ្មត់របស់ម្ចាស់សេតវិមាននៅក្នុងការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកមួយគ្រឿងគឺអន់ខ្សោយផងដែរ៕