ការតាំងពិពណ៌រ “ប្រជុំកោះ Hoang Sa និង Truong Sa - អធិបតេយ្យភាពរបស់វៀតណាម”

ការតាំងពិពណ៌រ “ប្រជុំកោះ Hoang Sa និង Truong Sa - អធិបតេយ្យភាពរបស់វៀតណាម”  - ảnh 1
ការតាំងពិពណ៌រ “ប្រជុំកោះ Hoang Sa និង Truong Sa - អធិបតេយ្យភាពរបស់វៀតណាម”
 (Image: VNA)


(VOVworld) – នាព្រឹកថ្ងៃទី ១៥ កក្កដា ការតាំងពិពណ៌រ “ប្រជុំកោះ Hoang Sa
និង Truong Sa - អធិបតេយ្យភាពរបស់វៀតណាម”​ ត្រូវបានរៀបចំឡើងនៅ
ទីក្រុង ហាណូយ។ រូបភាព ឯកសារ វត្ថុតាងប្រវត្តិសាស្ត្រចំនួន ៣ រយ ដែល
អះអាងនូវ អធិបតេយ្យភាពនិងបូរភាពដែនដីរបស់វៀតណាមចំពោះប្រជុំ
Hoang Sa និង Truong Sa។ ថ្លែងមតិនៅទីនេះ នាយកសារៈមន្ទីរប្រវត្តិសាស្ត្រ
យោធាវៀតណាម វរៈសេនីយ៍ឯក  Nguyen Xuan Nang បានឲ្យដឹងថា៖

“គោលដៅនៃការរៀបចំការតាំងពិពណ៌រនេះគឺសំដៅឃោសនានិងអះអាងនូវ អធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំ Hoang Sa និង Truong Sa។ ដោយ
មូល ដ្ឋាននេះ លើកកំពស់ការយល់ដឹងរបស់ប្រជាជន ព្រមទាំង កសាងការ
ប្តេជ្ញាចិត្តការពារ អធិបតេយ្យភាពដ៏ពិសិទ្ធរបស់មាតុប្រទេសចំពោះប្រជុំកោះ
Hoang Sa និង Truong Sa ។ តាមរយៈការតាំងពិពណ៌រនេះ យើងមានគោល
បំណងតបស្នងសង់គុណបណ្ដា កំលាំងដែលបានប្រយុទ្ធដការពារប្រជុំកោះ
Hoang Sa និង Truong Sa ក្នុងប្រវត្តិសាស្ត្រដល់សព្វថ្ងៃនេះ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ