ការតាំងពិព័ណ៌រូបថតស្តីពីលោកប្រធានហូជីមិញនៅប៊ុលហ្គារី

(VOVWORLD) -នាថ្ងៃទី៣០តុលា នៅទីក្រុង Sofia ប្រទេសប៊ុលហ្គារីបានប្រព្រឹត្តទៅការតាំង ពិព័ ណ៍រូបថតនិងសិក្ខាសាលាស្តីពីលោកប្រ ធានហូជីមិញ ក្រោមសហអធិបតីរបស់អនុ ប្រធានាធិបតីប៊ុលហ្គារី លោកស្រី Iliana Iotova និងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ នៅប៊ុលហ្គារី លោកស្រី Nguyen Thi Hong Oanh។

 

 

ទំនោបំបែកខ្លួនរបស់ Catalonia ដោយមិនអើពើដល់ភាពតានតឹងអាចឡើងជណ្តើរនាប៉ុន្មានថ្ងៃខាងមុខ។

 

ការតាំងពិព័ណ៌រូបថតស្តីពីលោកប្រធានហូជីមិញនៅប៊ុលហ្គារី - ảnh 1ទិដ្ឋភាពនៃពិធី (រូបថតៈ Vietnam+) 

ការតាំងពិព័រណ៍នេះបានតាំង បង្ហាញនូវរូបភាព ឯកសារសំខាន់ៗ ក្នុងនោះបានឧទ្ទេសនាមអំពីដំណើរទស្សនកិច្ច ប្រវត្តិសាស្ត្ររបស់លោកប្រធានហូជីមិញនៅប៊ុលហ្គារីចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៧ សីហាឆ្នាំ ១៩៥៧ រួម ទាំងបុព្វហេតុកសាងនិងការពារមាតុប្រទេសរបស់ប្រជាជន វៀតណាមក្នុងសតវត្សទី២០និងដើមសតវត្សទី២១។ ផ្នែកមួយនៃការតាំងពិព័ណ៍ នេះ គឺកន្លែងតាំងបង្ហាញនូវផែនទីបុរាណស្តីពីកោះសមុទ្រវៀត ណាម។

        អញ្ជើញថ្លែងមតិនៅសិក្ខាសាលាស្តីពីលោកប្រធានហូជីមិញ អនុប្រធានាធិបតី ប៊ុលហ្គារី លោកស្រី Iliana Iotova បានឲ្យដឹងថា ម្តាយរបស់លោកស្រីជាសាក្សី នៃដំណើរទស្សនកិច្ចនៅប៊ុលហ្គារីរបស់លោកប្រធាន ហូជីមិញកាលពី៦០ឆ្នាំមុននេះ។ លោកស្រីនិងប្រជាជនប៊ុលហ្គារីជានិច្ចកាលគោរពនិងកោតសរសើរចំពោះអគ្គ មគ្គុទេសវៀតណាមដោយភាពសាមញ្ញនៃបុគ្គលិកលក្ខណៈដ៏ឧត្តងឧត្តមរបស់ លោក។ ក៏នៅក្នុងសិក្ខាសាលានេះ អ្នកប្រាជ្ញវៀតណាមនិងប៊ុលហ្គារីបានពិភាក្សា អំពីទំនាក់ទំនងពាណិជ្ជកម្ម ការទូត វប្បធម៌ទ្វេភាគីនិងចំណងសាមគ្គី មិត្តភាពរវាងប្រជា ជននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ