ការតាំងពិពណ៌រវិចិត្រកម្ម «អ្នកម្តាយនិងធម្មជាតិ» ក្នុងឱកាសទិវានារីពិភពលោក
(VOVWORLD) - នាព្រឹកថ្ងៃទី ៨ មិនា នៅទីក្រុងហាណូយ បានប្រារព្ធការតាំងពិ ពណ៌វិចិត្រកម្មរបស់វិចិត្រការិនី Van Duong Thanh។
ការតាំងពិពណ៌រវិចិត្រកម្ម «អ្នកម្តាយនិងធម្មជាតិ» ក្នុងឱកាសទិវានារីពិភពលោក |
(VOVworld) – នាព្រឹកថ្ងៃទី ៨ មិនា នៅទីក្រុងហាណូយ បានប្រារព្ធការតាំងពិ ពណ៌វិចិត្រកម្មរបស់វិចិត្រការិនី Van Duong Thanh។ ផ្ទាំងគំនូរចំនួន ៣៥ របស់ វិចិត្រករ Van Duong Thanh ត្រូវបានដាក់តាំងជាលើកដំបូងនៅសារមន្ទីរនារី វៀតណាមដែលឧទ្ទេសនាមអំពីភាពស្អាតរបស់នារីនិងធម្មជាតិវៀតណាមក្រោមក្រសែភ្នែករបស់វិចិត្រការិនីនេះអស់រយៈពេល ៤០ ឆ្នាំ។ វិចិត្រការិនី Van Duong Thanh បានឲ្យដឹងថា៖
«អ្នកម្តាយក្នុងវិចិត្រកម្មអាចលើកដម្កើងភាពស្អាតរបស់នារីផងនិងអ្នកម្តាយផង។ រួមជាមួយគ្នានោះគឺភាពស្អាតរបស់កុមារាកុមារីនិងធម្មជាតិ។ កត្តាទាំង ៣ នោះជានិច្ចកាលត្រូវបានឆ្លុះបណ្ចាំងក្នុងផ្ទាំងគំនូរបស់ខ្ញុំ។ និមិត្តរូបអ្នកម្តាយក្នុងវណ្ណកម្មរបស់ខ្ញុំពោរពេញទៅដោយភាពស៊ីជម្រៅក្នុងចំណាប់អារម្មណ៍និងការដឹងគុណ»
ការតាំងពិពណ៌ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨ មិនា ដល់ទី ៨ ឧសភា៕