ការតាំងពិពណ៌រវិចិត្រសិល្បៈអនុវត្តទូទាំងប្រទេសវៀតណាមលើកទី ៣


ការតាំងពិពណ៌រវិចិត្រសិល្បៈអនុវត្តទូទាំងប្រទេសវៀតណាមលើកទី ៣  - ảnh 1
ការតាំងពិពណ៌រវិចិត្រសិល្បៈអនុវត្ត ទូទាំងប្រទេសវៀតណាមលើកទី ៣ (Image: Vietnam+)

(VOVworld) – នារសៀលថ្ងៃទី ១១ មេសា ការតាំងពិពណ៌រវិចិត្រសិល្បៈអនុវត្ត ទូទាំងប្រទេសវៀតណាមលើកទី ៣ បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ នេះគឺជាសកម្មាភាពសំដៅឧទ្ទេសនាមបណ្ដាសមិទ្ធិផលនៃផ្នែកវិចិត្រសិល្បៈ
ក្នុង រយៈពេល ២០០៩-២០១៤។ នេះក៏ជាឱកាសដើម្បីវិចិត្រករនិងសិប្បករ
ឧទ្ទេសនាមផលិតផលគំរូរបស់ខ្លួន។ អនុប្រធាននាយកដ្ឋានវិចិត្រសិល្បៈរូប
ថតនិងពិពណ៌រចំណុះក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាម លោកស្រី
Doan Thu Huong បានឲ្យដឹងថា៖

“តាមរយៈការតាំងពិពណ៌ចំនួន ២​ មានអង្គភាពអាជីវកម្មជាច្រើនបានយកចិត្ត ទុកដាក់ដល់ផលិតកម្មគំរូ លើកកំពស់គុណភាពរបស់ផលិតផល។ យើងខ្ញុំបាន តភ្ជាប់រវាងវិចិត្រករនិងអង្គភាពអាជីវកម្មជាជំហានៗដើម្បីអភិវឌ្ឍន៍ល្អជាង។ ខ្ញុំ
មានគោលបំណងថា៖ តាមរយៈការតាំងពិពណ៌រលើកនេះនឹងទាក់ទាញការ យកចិត្តទុកដាក់របស់ប្រជាជនទាំងមូល មិនត្រឹមតែក្នុងប្រទេសទេស ប៉ុណ្ណោះទេ ថែមទាំងនៅឯបរទេស ទៀតផង៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ