ការតាំងពិពណ៌ស្តីពីអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa នៅជប៉ុន

ការតាំងពិពណ៌ស្តីពីអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa នៅជប៉ុន - ảnh 1
ការតាំងពិពណ៌ស្តីពីអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa នៅជប៉ុន (VNA)


(VOVworld) – ក្នុងក្របខ័ណ្ឌពិធីបុណ្យវៀតណាមនៅខេត្ត Kanagawa ប្រទេស
 ជប៉ុន ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ដល់ទី ៣០ តុលា ការតាំងពិពណ៌
ឯកសាររូបថតស្តីពីអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa
និង Truong Sa ត្រូវបានរៀបចំឡើង។ បណ្ដាឯកសារនិងរូបថតដែលត្រូវបាន
បង្ហាញគឺស្តីពីប្រធានបទស្នូលចំនួន៤រួមមាន៖ឯកសារប្រវត្តិសាស្ត្រអះអាងនូវ
អធិ បតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa
រូបថត អំពីការដែលចិនកសាងខុសច្បាប់កោះសិប្បនិម្មិនិងការជំរុញយោធា
ភាវូបនីយកម្មលើប្រជុំកោះរបស់វៀតណាមដែលចិនទន្ទ្រានកាន់កាប់ខុសច្បាប់
 ចលនានៃ សហគមន៍ជនវៀតណាមនៅឯបរទេសប្រឆាំងជំទាស់សកម្មភាព
ខុសច្បាប់របស់ ចិននៅសមុទ្រខាងកើតនិងបណ្ដារូបថតស្តីពីសកម្មភាពសហ
ប្រតិបត្តិការ អន្តរជាតិដើម្បីធានាសេរីភាពសន្តិសុខនាវាចរណ៍នៅសមុទ្រខាង
កើត។ នេះគឺជា លើកទី ២ ដែលសមាគមជនវៀតណាមនៅជប៉ុនរៀបចំឡើង
ការតាំងពិពណ៌ ឯកសាររូបថតស្តីពីសមុទ្រខាងកើតដោយមានគោលបំណង
ចង់ឲ្យប្រជាពល រដ្ឋជប៉ុននិងមិត្តភ័ក្តអន្តរជាតិកាន់តែច្រើនថែមទៀតយល់
ច្បាស់អំពីអធិបតេយ្យ ភាពនិងបូរណភាពដែនដីរបស់វៀតណាមចំពោះប្រជុំ
កោះ Hoang Sa និង Truong Sa៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ