ការតាំងពិព័រ “ចំណាប់អារម្មណ៍ចំពោះសង្គ្រាម”ដោយតាំងបង្ហាញរូបថតវត្ថុតាងមានតម្លៃជាច្រើន
|
តំណាងទស្សនាតាំងពិព័រណ៍ |
(VOVworld)-រូបថត ឯកសារ វត្ថុតាងមានតម្លៃជាង៤០០មុខបានតាំងបង្ហាញនៅ
ក្នុងការតាំងពិព័រណ៍ “ចំណាប់អារម្មណ៍សង្គ្រាម” ដែលបានបើកនាថ្ងៃទី២៦មេសា នៅទីក្រុងហាណូយ។ ឧត្តមសេនីយ៍ត្រី Nguyen Xuan Nang នាយកសារមន្ទីប្រវត្តិ សាស្ត្រយោធាវៀតណាមបានឲ្យដឹងថា៖
“ក្នុងឱកាសរំលឹកខួបលើកទី៤១នៃទិវារំដោះភាគខាងត្បូង ឯករាជ្យប្រទេសជាតិ យើងខ្ញុំចង់បង្ហាញនូវរូបភាពពេញលេញស្តីពីសង្គ្រាមប្រឆាំងចក្រព័ទ្ធអាមេរិក
សង្គ្រោះប្រទេសជាតិ និងការរួមចំណែក ការពលីកម្មរបស់ប្រជាជនសម្រាប់
ដណ្តើមបានជ័យជំនះ។ សារដែលយើងខ្ញុំចង់ផ្ញើរនៅឱកាសនេះគឺដើម្បីមាន ជីវភាពរស់នៅសន្តិភាពដូចសព្វថ្ងៃគឺយើងបានបាត់ប៉ង់យ៉ាងច្រើន ដូច្នេះ យើងត្រូវធ្វើយ៉ាងម៉េចដើម្បីកសាងប្រទេសជាតិនិងជីវភាពរស់នៅសន្តិភាព មិនត្រឹមតែនៅវៀតណាមប៉ុណ្ណោះ ថែមទាំងនៅលើពិភពលោកទាំងមូលទៀត
ផង”៕