ការតាំងពិព័រណ៍ “គងវង្សជារៀងរហូតជាមួយពេលវេលា​” ថ្លែងអំណរគុណដល់វីរៈយុទ្ធជនពិការ និងយុទ្ធជនពលី

(VOVWORLD) - ការតាំងពិព័រណ៍ "គងវង្សជារៀងរហូតជាមួយពេលវេលា" ត្រូវបានមន្ទីរវិចិត្រសិល្បៈវៀតណាមសហការជាមួយសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម រៀបចំឡើងក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី ( ២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២២) ។ 
ការតាំងពិព័រណ៍ “គងវង្សជារៀងរហូតជាមួយពេលវេលា​” ថ្លែងអំណរគុណដល់វីរៈយុទ្ធជនពិការ និងយុទ្ធជនពលី - ảnh 1
ពិធីកាត់ខ្សែបូ បើកសម្ពោធការតាំងពិពណ៌។ រូបថត៖ Ngoc Anh
ការតាំងពិព័រណ៍ “គងវង្សជារៀងរហូតជាមួយពេលវេលា​” ថ្លែងអំណរគុណដល់វីរៈយុទ្ធជនពិការ និងយុទ្ធជនពលី - ảnh 2
ប្រតិភូទស្សនាការតាំងពិព័រណ៍។ រូបថត៖ Ngoc Anh

នាព្រឹកថ្ងៃទី ២០ ខែកក្កដា ពិធីបើកតាំងពិព័រណ៍ "គងវង្សជារៀងរហូតជាមួយពេលវេលា" បានប្រព្រឹត្តទៅនៅសារមន្ទីរ វិចិត្រសិល្បៈវៀតណាម លេខ ៦៦ វិថី Nguyen Thai Hoc ទីក្រុងហាណូយ។

ជាមួយនឹងស្នាដៃវិចិត្រសិល្បៈចំនួន ៦៩ របស់អ្នកនិពន្ធចំនួន ៦២ នាក់ដែលត្រូវបានសារមន្ទីរទាំងពីរជ្រើសរើស ការតាំងពិព័រណ៍នេះបានបង្ហាញពីទស្សនៈវិស័យដ៏ស្មោះត្រង់អំពីរូបភាពយុទ្ធជន អនុស្សាវរីយ៍មិនបំភ្លេចបានអំពីសង្គ្រាមដែលកន្លងផុតទៅ និងមនោសញ្ចេតនា ការដឹងគុណចំពោះវីរៈអ្នកម្ដាយវៀតណាម កងទ័ព វេជ្ជបណ្ឌិត និងគំរូដ៏ស្ងៀមស្ងាត់ជាច្រើនដែលបានលះបង់យុវវ័យ រួមចំណែកដល់ជ័យជំនះរួមរបស់ប្រជាជាតិទាំងមូល។ 

ការតាំងពិព័រណ៍ “គងវង្សជារៀងរហូតជាមួយពេលវេលា​” ថ្លែងអំណរគុណដល់វីរៈយុទ្ធជនពិការ និងយុទ្ធជនពលី - ảnh 3គំនូរប្រេង វីរបុរស Phan Dinh Giot ដោយវិចិត្រករ Huy Toan ។ រូបថត៖ Ngoc Anh

ជាមួយនឹងភាពចម្រុះនៃស្នេរ ប្រភេទ និងសញ្ញាសម្គាល់ ការតាំងពិព័រណ៍ "គងវង្សជារៀងរហូតជាមួយពេលវេលា" បាននាំអ្នកទស្សនា រំលឹកឡើងវិញពីអតីតកាលដ៏ក្លាហានមោះមុត ដែលបានកន្លងផុតទៅ ប៉ុន្តែត្រូវបានគោរព និងចងចាំជានិច្ច។

ការតាំងពិព័រណ៍ "គងវង្សជារៀងរហូតជាមួយពេលវេលា" បានបើកជាំផ្លូវការចាប់ពីថ្ងៃទី ២០ ខែកក្កដា ដល់ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២២៕


ប្រតិកម្មទៅវិញ

ផ្សេងៗ