ការតាំងពិព័រណ៍ “មកជាមួយអ្នករុករករ៉ែ”របស់វិចិត្រករវៀតណាមច្រើនជំនាន់

(VOVworld)- “មកជាមួយអ្នករុករករ៉ែ”ជាប្រធានបទនៃការតាំងពិព័រណ៍សិល្បៈវិចិត្រ
សិល្បៈបានបើកនាយប់ថ្ងៃទី១១កក្កដានៅទីក្រុងហាណូយ សំដៅឆ្ពោះទៅរំលឹកខួប
 លើកទី៨០នៃទិវាប្រពៃណីកម្មករតំបន់រ៉ែនិងប្រពៃណីផ្នែកធ្បូងវៀតណាម (ថ្ងៃទី១២
 វិច្ឆិកា)។​កាតាំងពិព័រណ៍នេះបានតាំងបង្ហាញគំនូរនិងរូបចម្លាក់ជាង១០០ប្រភេទរបស់
 អ្នកនិពន្ធ៣៨នាក់មកពីក្រុងហាណូយ Quang Ninh និងក្រុង Hai Phong។ ការតាំង
ពិព័រណ៍នេះក៏បានឧទ្ទេសនាមនូវវណ្ណកម្មជាច្រើនរបស់វិចិត្រករទសវត្សឆ្នាំ៥០និង
៦០ ក្នុងនោះមានគំនូរជាច្រើនផ្ទាំងឆ្លុះបញ្ជាំងរូបភាពកម្មករក្នុងបរិ យាកាសព្យាយាម
បំពេញការងារទាំងយប់ទាំងថ្ងៃ។ តាមរយៈវណ្ណកម្មទាំងអស់នេះ​ទស្សនិកជនអាច
មើលឃើញនូវការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនិងការអភិវឌ្ឍន៍របស់ តំបន់រ៉ែ Quang Ninh
 តាមដំណាក់កាលនីមួយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ