ការ​តាំងពិព័រណ៍ “លំហ​បេតិកភណ្ឌវប្បធម៌វៀតណាម”

(VOVWORLD) - ការតាំងពិព័រណ៍ “លំហបេតិកភណ្ឌវប្បធម៌វៀតណាម” បានបើកជាផ្លូវការនៅយប់ថ្ងៃទី ៨ ខែកក្កដា នៅទីក្រុង Hoi An ដោយមានការចូលរួមពីតំណាងខេត្ត-ក្រុងចំនួនជិត ៣០ នៅទូទាំងប្រទេស។ 
ការ​តាំងពិព័រណ៍ “លំហ​បេតិកភណ្ឌវប្បធម៌វៀតណាម” - ảnh 1

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ សម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខេត្ត Quang Nam ដើម្បីអបអរសាទរឆ្នាំទេសចរណ៍ជាតិ Quang Nam ឆ្នាំ ២០២២ ក្រោមប្រធានបទ “ខេត្ត Quang Nam - គោលដៅទេសចរណ៍បៃតង”។

ការតាំងពិព័រណ៍នេះ ក៏បានឧទ្ទេសនាមនូវផលិតផលសិប្បកម្មប្រពៃណី លើកតម្កើងផលិតផលឆ្នើមរបស់សិប្បករនិងភូមិសិប្បកម្ម តាមនោះផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ភូមិសិប្បកម្ម ពង្រីកទំនាក់ទំនងរវាងភូមិសិប្បកម្ម រវាងអ្នកផលិតជាមួយភ្ញៀវទេសចរណ៍។ ខ្លឹមសារគួរឲ្យចាប់អារម្មណ៍មួយ គឺការតាំងពិព័រណ៍រូបថតក្រោមប្រធានបទ “ដំណើរឆ្លងកាត់តំបន់បេតិកភណ្ឌវៀតណាម” ដោយឧទ្ទេសនាមអំពីបេតិកភណ្ឌនានាដែលត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់ មណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រនិងទេសភាព មណ្ឌលកេរ្តិ៍ដំណែលជាតិពិសេស បេតិកភណ្ឌវប្បធម៌អរូបីជាតិជាមួយនឹងរូបថតចំនួន១៦០សន្លឹក ដែលបានជ្រើសរើស។

ចំណុចស្នូលនៃការតាំងពិព័រណ៍គឺជាកម្មវិធីសម្តែងសិល្បៈប្រជាប្រិយប្រពៃណី "ពណ៌បេតិកភណ្ឌ" ដែលបានប្រព្រឹត្តទៅជារៀងរាល់ថ្ងៃ។ ការតាំងពិព័រណ៍ “លំហបេតិកភណ្ឌវប្បធម៌វៀតណាម” នៅខេត្ត Quang Nam នឹងអូសបន្លាយរហូតដល់ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ