ការតាំងពិព័រណ៍គំនូរ “ប្រជាប្រិយភាពក្នុងហ្សែន Z” បង្ហាញពីវប្បធម៌ប្រជាប្រិយ
(VOVWORLD) - ការតាំងពិព័រណ៌គំនូរដោយប្រធានបទ “ប្រជាប្រប្រិយភាពក្នុងហ្សែន Z” បានបើកនារសៀលថ្ងៃទី៣០ មិថុនា នៅមណ្ឌលអក្សរសាស្រ្ត Van Mieu- Quoc Tu Giam នាំមកនូវទស្សនវិស័យថ្មី និងភាពច្នៃប្រឌិតអំពីវប្បធម៌ប្រជាប្រិយវៀតណាម។ ពិព័រណ៍នេះត្រូវបាន មជ្ឈមណ្ឌលសកម្មភាពវប្បធម៌ និងវិទ្យាសាស្ត្រ Van Mieu - Quoc Tu Giam សហការជាមួយសហគ្រាសច្នៃប្រឌិត TiredCity រៀបចំឡើង។
តាមរយៈភាសាសិល្បៈសម័យទំនើប វិចិត្រករវ័យក្មេងបានបង្ហាញភាពស្រស់ស្អាតនៃវប្បធម៌ប្រជាប្រិយវៀតណាមតាមរយៈគំនូរចំនួន ៤០ផ្ទាំង។
ការតាំងពិព័រណ៍គំនូរ “ប្រជាប្រិយភាពក្នុងហ្សែន Z” បង្ហាញពីវប្បធម៌ប្រជាប្រិយ។ រូបថត៖ VOV |
លោកស្រី Bui Ngoc Xuan អ្នកគ្រប់គ្រងការតាំងពិព័រណ៍បានចែករំលែកថា៖ “គំនិតរបស់វិចិត្រករទាំងនេះ ភាគច្រើនកើតចេញពីកុមារភាពរបស់ពួកគេ ពីព្រោះវិចិត្រករទាំងនេះសុទ្ធតែបានប៉ះពាល់នឹងរឿងរ៉ាវវប្បធម៌ជាច្រើន រួមទាំងទម្រង់វប្បធម៌បុរាណ។ នោះក៏ជាប្រភពសំខាន់នៃការបំផុសគំនិតសម្រាប់បណ្តាវិចិត្រករក្នុងការបង្កើតឡើងសម្រាំងគំនូរ។ តាមរយៈស្នាដៃទាំងនេះ ពួកគេសង្ឃឹមថា នឹងជួយយុវជនឱ្យកាន់តែងាយស្រួលចូលទៅកាន់វប្បធម៌ប្រជាប្រិយ និងយល់កាន់តែច្បាស់តាមរយៈការបញ្ចេញមតិថ្មីៗ និងទំនើប"។
ពិព័រណ៍គំនូរ “ប្រជាប្រិយភាពក្នុងហ្សែន Z” ត្រូវបានបើកជាសាធារណៈចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣១ ខែកក្កដា នៅ Van Mieu-Quoc Tu Giam នៃទីក្រុងហាណូយ៕