ការតាំងពិព័រណ៍ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងនគរបាលវៀតណាម - ឡាវ - កម្ពុជា

(VOVWORLD) -ការតាំងពិព័រណ៍ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការបង្ការ ប្រឆាំងឧក្រិដ្ឋកម្មរវាងនគរបាលវៀតណាម - ឡាវ - កម្ពុជា ត្រូវបានប្រារព្ធឡើងជាផ្លូវការនាល្ងាចថ្ងៃទី ១៧ សីហា នៅទីក្រុងហាណូយ ក្នុងឱកាសរំលឹកខួបអនុស្សវរីយ៍ឆ្នាំសាមគ្គីភាព មិត្តភាព វៀតណាម - ឡាវ ២០១៧ ឆ្នាំមិត្តភាពវៀតណាម - កម្ពុជា ២០១៧ និងរំលឹកខួបអនុស្សវរីយ៍លើកទី ៧២ នៃទិវាប្រពៃណីកងកម្លាំងនគរបាលប្រជាជនវៀតណាម (១៩ សីហា ១៩៤៥ - ១៩ សីហា ២០១៧)។
ការតាំងពិព័រណ៍ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងនគរបាលវៀតណាម - ឡាវ - កម្ពុជា - ảnh 1ការតាំងពិព័រណ៍ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងនគរបាលវៀតណាម - ឡាវ - កម្ពុជា 

ការតាំងពិព័រណ៍ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការបង្ការ ប្រឆាំងឧក្រិដ្ឋកម្មរវាងនគរបាលវៀតណាម - ឡាវ - កម្ពុជា ត្រូវបានប្រារព្ធឡើងជាផ្លូវការនាល្ងាចថ្ងៃទី ១៧ សីហា នៅទីក្រុងហាណូយ ក្នុងឱកាសរំលឹកខួបអនុស្សវរីយ៍ឆ្នាំសាមគ្គីភាព មិត្តភាព វៀតណាម - ឡាវ ២០១៧ ឆ្នាំមិត្តភាពវៀតណាម - កម្ពុជា ២០១៧ និងរំលឹកខួបអនុស្សវរីយ៍លើកទី ៧២ នៃទិវាប្រពៃណីកងកម្លាំងនគរបាលប្រជាជនវៀតណាម (១៩ សីហា ១៩៤៥ - ១៩ សីហា ២០១៧)។ អញ្ជើញថ្លែងមតិនៅទីនេះ ឧត្តមសេនីយ៍ឯកលោក To Lam រដ្ឋមន្ត្រីនគរបាលវៀតណាមបានអះអាងថា៖

“រូបថត វត្ថុតាង និងឯកសារជិត ២០០ ត្រូវបានតាំងបង្ហាញនៅក្នុងការតាំងពិព័រណ៍នេះ។ នេះគឺជាឯកសារជិតស្និទ្ធ ពោរពេញទៅដោយព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងចំណងមិត្តភាព សាមគ្គីភាពនៃប្រទេសទាំង ៣។ បណ្ដារូបថត ឯកសារ និងវត្ថតាងទាំងនេះធ្វើឲ្យទស្សនិកជនមានមោទនភាពស្ដីពីសមិទ្ធិផល បដិវត្តន៍រួម ស្ដីពីចំណងមិត្តភាពរវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខឡាវ និងក្រសួងនគរបាលវៀតណាម។ ព្រមទាំងក្រឹនរំលឹកជំនាន់យុវជនគោរពតម្លៃនៃសន្តិភាព និងឯករាជ្យជាដើម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ