ការតាំងពិព័រណ៌៖ទិវាបុណ្យរបស់ប្រជាជនទាំងមូល
|
ការតាំងពិព័រណ៌៖ទិវាបុណ្យរបស់ប្រជាជនទាំងមូល |
(VOV)_នារសៀលថ្ងៃទី១៧ឧសភា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅការតាំង
ពិព័រណ៌៖ទិវាបុណ្យរបស់ប្រជាជនទាំងមូល ។ការតាំងពិព័រណ៌នេះបានឧទ្ទេសនាមអំពី
រូបភាពចំនួន២០០ផ្ទាំង និងរូបសណ្ឋាន ឧទ្ទេសនាមអំពីដំណាក់កាលបោះឆ្នោត
សមាជិកសភានិងក្រុមប្រឹក្សាប្រជាជន គ្រប់ជាន់ថ្នាក់ក្នុងទូទាំងប្រទេស។ ទន្ទឹមនឹង
នោះ ការតាំងពិព័រណ៌នេះក៏បានឧទ្ទេសនាមចំពោះមហាជនអំពីបណ្ដាសមិទ្ធិផលលេច
ធ្លោ ក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍របស់រដ្ឋធានីហាណូយ ដោយមានតាំងបង្ហាញ
សៀវភៅ កាសែត និងឯកសារនានាអំពីបក្ស រដ្ឋសភា និងសកម្មភាពនានារបស់រដ្ឋអំ
ណាចទីក្រុងហាណូយទៀតផង។ ចូលរួមការតាំងពិព័រណ៌នេះ និស្សិត Tong Thi Hang
វិទ្យាស្ថានកសិកម្មវៀតណាម បានអោយដឹងថា៖
“ការតាំងពិព័រណ៌នេះមានផលប្រយោជន៍ច្រើនណាស់ ជួយឧបត្ថម្ភអោយនាង
ខ្ញុំយល់ដឹងបន្ថែមអំពីប្រវត្តិសាស្ត្រ និងព័ត៍មាននានានៃការបោះឆ្នោតមុននេះ ក៏
ដូចជាដំណាក់កាលដ៏អង់អាចក្លាហានរបស់ប្រជាជាតិទាំងមូល។ តាមរយៈការតាំង
ពិព័រណ៌នេះ នាងខ្ញុំក៏យល់ដឹងបន្ថែមអំពីកាតព្វកិច្ច និងផលប្រយោជន៍របស់ខ្លួន
ក្នុងពេលទៅបោះឆ្នោត ដើម្បីជ្រើសរើសអោយបានអ្នកមានទេពកោសល្យ មាន
សីលធម៌ ដើម្បីបំរើប្រទេសជាតិ៕”