ការតាំងពិព័រណ៌និងពិភាក្សាអំពីសមុទ្រខាងកើតនៅបារាំង

ការតាំងពិព័រណ៌និងពិភាក្សាអំពីសមុទ្រខាងកើតនៅបារាំង - ảnh 1
ការតាំងពិព័រណ៌និងពិភាក្សាអំពីសមុទ្រខាងកើតនៅបារាំង

          (VOV)_ការតាំងពិព័រណ៌ បញ្ចាំងខ្សែភាពយន្ត និងពិភាក្សា ដោយប្រធាន​បទ៖​
ឆ្ពោះទៅសមុទ្រខាងកើត ត្រូវបានប្រព្រឹត្តទៅនៅទីក្រុងបារីស (បារាំង)​នាថ្ងៃទី១២ 
ធ្នូ។ សកម្មភាពនេះជួយអោយ​មនុស្សគ្រប់រូបយល់ដឹងបន្ថែមអំពី​អធិបតេយ្យភាព
របស់វៀតណាមនៅសមុទ្រខាងកើត អំពីស្ថានភាពនៅសមុទ្រ​ខាងកើត នាបច្ចុប្បន្ន
 និងសេចក្ដីអំពាវនាវគាំទ្រកិច្ចការពារអធិប្បតេយ្យភាពកោះសមុទ្រ​របស់វៀតណាម។
 គណៈចាត់តាំងក៏បានបញ្ជាំងខ្សែភាពយន្ត​ឯកសារ ដោយប្រធានបទ​ប្រមូលផ្តុំទៅ
លើភូមិសាស្ត្រ ប្រវត្តិសាស្ត្រ របស់​សមុទ្រខាងកើត មូលហេតុដែលបណ្ដាលអោយ
ស្ថានភាពតំបន់នេះកាន់តែតាន​តឹងឡើងៗ។

          ការតាំងពិព័រណ៌ៈឆ្ពោះទៅសមុទ្រខាងកើត ក៏បានលៃទុកពេលវេលាសំរាប់
ការពិភាក្សាស្ដីអំពីស្ថានភាពនៅសមុទ្រខាងកើត ប្រតិកម្មរបស់ប្រទេសនានានៅ
ក្នុងតំបន់ និងកាយវិការរបស់អាមេរិក ជប៉ុន និង EU ចំពោះសមុទ្រខាងកើត។ 
បណ្ដា​មតិ​សុទ្ធ​តែបានសម្ដែងនូវការគាំទ្រវៀតណាម ហើយមានគោលបំណងថា៖
 ​ការខ្វែងគំនិត​ទាំងនេះត្រូវ​ដោះស្រាយដោយសន្តិវិធីនិងផ្អែកទៅលើច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ