ការតាំងពិព័រណ៍ផែនទីនិងតាំងបង្ហាញឯកសារ “Hoang Saនិង Truong Sa របស់ វៀតណាម-ភ័ស្តុតាងប្រវត្តិសាស្ត្រនិង


ការតាំងពិព័រណ៍ផែនទីនិងតាំងបង្ហាញឯកសារ “Hoang Saនិង Truong Sa របស់ វៀតណាម-ភ័ស្តុតាងប្រវត្តិសាស្ត្រនិង - ảnh 1
ទិដ្ឋភាពនៃការតាំងពិព័រណ៍(រូបថតៈ Trọng Lịch/Vietnam+)

(VOVworld)- ការតាំងពិព័រណ៍ផែនទីនិងតាំងបង្ហាញឯកសារ “Hoang Saនិង
Truong Sa របស់ វៀតណាម-ភ័ស្តុតាងប្រវត្តិសាស្ត្រនិងគតិយុត្តិ” កំពុងបាន
 ប្រព្រឹត្តទៅនៅខេត្ត Vinh Phuc ភាគខាងជើងវៀតណាម។​ការតាំងពិព័រណ៍នេះ
បានឧទ្ទេសនាមអំពីរូបថត ផែនទី និងឯកសារសំខាន់ៗដែលអះអាងនូវអធិប
 តេយ្យភាពតំបន់កោះសមុទ្ររបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង
Truong Sa។ ទន្ទឹមនឹងនោះ នៅមានភ័ស្តុតាងប្រវត្តិសាស្ត្រនិងគតិយុត្តិផ្សេង
ទៀតដូចជា Hoang Sa, Trung Sa តាមផែនទីបុរាណរបស់វៀតណាម; Hoang Sa,
Truong Sa តាមផែនទីលោកខាងលិច ជាដើម។ តាមរយៈការតាំងពិព័រណ៍ នេះ
ប្រជាជននឹងយល់ច្បាស់នូវកោះសមុទ្រវៀតណាមជាផ្នែកពិសិដ្ឋមួយដែល
មិនអាចកាត់ផ្តាច់ចេញរបស់មាតុប្រទេសវៀតណាម ព្រមទាំងអះអាងនូវអធិប
 តេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa តាម
​រយៈឯកសារប្រវត្តិសាស្ត្រ។​ការតាំងពិព័រណ៍នេះនឹងបានបើករហូតដល់ថ្ងៃទី៦
 មិថុនាឆ្នាំ២០១៦៕

ប្រតិកម្មទៅវិញ

ផ្សេងៗ