ការតាំងពិព័រណ៍ផែនទីនិងបង្ហាញឯកសារ Hoang Sa និង Truong Sa របស់វៀតណាមនៅ Phu Quoc
(VOVworld)-នារសៀលថ្ងៃទី១៧មិនា ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមបាន
រួមសហការជាមួយបញ្ជាការដ្ឋានតំបន់ប៉ូលីសសមុទ្រលេខ៤បានរៀបចំការតាំងពិព័រ
Hoang Sa និង Truong Sa គឺរបស់វៀតណាម- ភស្តុតាងប្រវត្តិសាស្រ្តនិងគតិយុត្ត
នៅទីរួមស្រុក An Thoi ស្រុក Phu Quoc ខេត្ត Kien Giang។
ការតាំងពិព័រណ៍នេះបានតាំងបង្ហាញនូវឯកសារ វត្ថុតាងនិងវណ្ណៈកម្មជាច្រើន
រួមទាំងផែនទីជាង១០០ផ្ទាំងដែលបានប្រកាសតាំងពីមុនមករហូតដល់បច្ចុប្បន្ន
របស់អ្នកស្រាវជ្រាវ អ្នកប្រាជ្ញជាតិនិងអន្តរជាតិ ដើម្បីបញ្ជាក់នូវអធិបតេយ្យភាពរបស់
វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa។ ការតាំងពិព័រណ៍នេះបាន
រួមចំណែកលើកកំពស់មនសិការ ស្មារតីសាមគ្គី និងការទទួលខុសត្រូវរបស់ប្រជាជន
ក្នុងប្រទេស អាណិកជននៅឯកបរទេសសម្រាប់កិច្ចការពារព្រមទាំងអះអាងអធិប
តេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa៕