ការតាំងពិព័រណ៍ផែនទីនិងបង្ហាញឯកសាស្តីពី“Hoang Sa, Truong Sa- ភស្តុតាងប្រវត្តិសាស្រ្តនិងគតិយុត្ត”
|
ទិដ្ឋភាពនៃការបើកតាំងពិព័រណ៍ |
(VOVworld)-នាថ្ងៃទី២មិនា ក្រសួងព័ត៌មាននិងផ្សព្វផ្សាយបានរួមសហការ ជាមួយគណៈកម្មាធិការប្រជាជនក្រុង Hai Phong រៀបចំការតាំងពិព័រណ៍ ផែនទី និងបង្ហាញឯកសាស្តីពី“Hoang Sa, Truong Sa-ភស្តុតាងប្រវត្តិសាស្រ្តនិងគតិយុត្ត”
។ ការតាំងពិព័រណ៍នេះបានផ្តោតសំខាន់លើខ្លឹមសារចំនួន១១ ដែលជាឯកសារ និងផែនទីជាង១០០ផ្ទាំង។ ឯកសារទាំងអស់នេះ សុទ្ធតែអះអាងនូវ ដំណើរការ
គ្រប់គ្រងរដ្ឋបាល ការប្រតិបត្តិនិងការពារអធិបតេយ្យភាពរបស់វៀត ណាមចំពោះ
ប្រជុំកោះ Hoang Sa និង Truong Sa។ រួមជាមួយនោះគឺជាសម្រាំងស្រាវជ្រាវផែនទី រូបភាពឯកសារជាច្រើនដែលលើកត្រដែតនូវសមិទ្ធិផលសេដ្ឋកិច្ច វប្បធម៌សង្គម
អំពី Truong Saនិង Hoang Sa នារយៈពេល១០០ឆ្នាំកន្លងទៅ ។តាមរយៈការតាំង
ពិព័រណ័នេះ នឹងធ្វើឲ្យមិត្តភក្តិអន្តរជាតិក្នុងនោះមានទាំងប្រជាជនចិនយល់ច្បាស់ អំពីស្ថានភាពជាក់ស្តែងនៅសមុទ្រខាងកើតនាបច្ចុប្បន្ន ក៏ដូចជាយល់ច្បាស់នូវ បំណងប្រាថ្នារបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមក្នុងការរក្សាសន្តិភាពស្ថិរភាព នៅសមុទ្រខាងកើតដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។ការ តាំងពិព័រណ៍នេះនឹងបើក
រហូតដល់ថ្ងៃទី៦មិនានៅសារៈមន្ទីរ Hai Phong និងនៅ ស្រុកកោះ Cat Hai ចាប់ ពីថ្ងៃទី២៩មិនាដល់ថ្ងៃទី១មេសាឆ្នាំ២០១៦៕