ការតាំងពិព័រណ៌ផែនទីនិងឯកសារ “Hoang Sa,Truong Sa របស់វៀតណាម-ភស្តុតាងប្រវត្តិសាស្ត្រនិងគតិយុត្តិ”
(VOVWORLD) -នាថ្ងៃទី៩ខែមេសានៅស្រុក Lac Thuy ខេត្ត Hoa Binh បានបើកការតាំងពិព័រ ណ៍ផែនទីនិងបង្ហាញឯកសារ “Hoang Sa, Truong Sa របស់វៀតណាម-ភស្តុតាង ប្រវត្តិសាស្ត្រនិងគតិយុត្តិ” ឆ្នាំ២០១៨។
សិស្សនៅស្រុក Lac Thuy ទស្សនាការតាំងពិព័រណ៌ (រូបថតៈ Nhan Sinh/TTXVN) |
ការតាំងពិព័រណ៌នេះបានតាំងបង្ហាញនូវ សម្រាំងស្រាវជ្រាវរួមមានរូបថតនិងឯកសារចំនួន ១៧១ ដែលជាឯកសារកាលពី រាជ្ជកាលសក្តិភូមិ Le, Trinh, Nguyen ដែលចុះផ្សាយពីសតវត្សទី១៦ដល់១៩។ ជាពិសេសគឺឯកសារបោះពុម្ភឈើរាជ្ជកាល Nguyen ចុះផ្សាយស្តីពីបញ្ហារុករក គ្រប់គ្រង កំណត់និងការប្រតិបត្តិអធិបតេយ្យភាពចំពោះប្រជុំកោះ Hoang Sa និង Truong Sa ។ សំណៅជាឯកសាររដ្ឋបាលរបស់រដ្ឋអំណាចវៀតណាមសាធារណរដ្ឋ ភាគខាងត្បូងវៀតណាម ដែលចេញផ្សាយពីឆ្នាំ១៩៥៤-១៩៧៥ បន្តអះអាង ដំណើរការគ្រប់គ្រងរដ្ឋបាល ការប្រតិបត្តិនិងការពារអធិបតេយ្យភាពរបស់វៀត ណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa។
យ៉ាងណាមិញ សម្រាំងស្រាវជ្រាវរួមមានផែនទី៦៥ផ្ទាំងដោយបញ្ជាក់នូវ អធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa ដោយប្រទេសលោកខាងលិចប្រកាសពីទសវត្ស១៧រហូតដល់បច្ចុប្បន្ន។ ការ តាំងពិព័រណ៍នេះនឹងអូសបន្លាយដល់ថ្ងៃទី១៤ខែមេសា៕