ការតាំងពិព័រណ៌ផែនទីនិងឯកសារស្ដីពី៖ Hoang Sa, Truong Sa របស់វៀតណាម
(VOV)_នាព្រឹកថ្ងៃទី១០ តុលា នៅទីក្រុង Ha Long ខេត្ត Quang Ninh (ភាគខាង
ជើង វៀតណាម) បានប្រព្រឹត្តទៅពិធីបើកការតាំងពិព័រណ៌ផែនទីនិងឯកសារស្ដីពី៖
Hoang Sa, Truong Sa របស់វៀតណាម-បណ្ដាភ័ស្តុតាងខាងប្រវត្តិសាស្ត្រនិងគតិយុត្តិ។ នេះគឺជាសកម្មភាពព័ត៍មាន ឃោសនាដ៏សែនសំខាន់ សំដៅរួមចំណែកលើកកំពស់
ឆ័ ន្ទះ ស្មារតីសាមគ្គីភាព ការទទួលខុសត្រូវរបស់ប្រជាជនក្នុងប្រទេស និងជនវៀត
ណាមនៅ ឯបរទេស ពិសេសគឺជំនាន់យុវជនក្នុងកិច្ចការពារ និងអះអាងនូវអធិប
តេយ្យ ភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa ។
បណ្ដាផែនទីនិងឯកសារដែលបានតាំងបង្ហាញនៅទីនេះ ជាបណ្ដាភាស្តុតាង
ប្រវត្តិ សាស្ត្រនិងគតិយយុត្តិ អំពីអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ
ទាំងពីរ Hoang Sa, Truong Sa នៅសមុទ្រខាងកើត។
|
លោក Nguyen Bac Son រដ្ឋមន្ត្រីក្រសួងព័ត៍មាននិងផ្សព្វផ្សាយវៀតណាម |
ថ្លែងមតិនៅទីនេះ លោក Nguyen Bac Son រដ្ឋមន្ត្រីក្រសួងព័ត៍មាននិងផ្សព្វ ផ្សាយវៀតណាម បានអះអាងថា៖
“ ការតាំងពិព័រណ៌នេះគឺសំដៅរួមចំណែកអះអាងនូវគោលជំហរ យុត្តិធម៌
របស់វៀត ណាម លើកកំពស់ស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវរបស់ប្រ
ជាជន ក្នុងនិងក្រៅប្រទេស ក្នុងបុព្វហេតុការពារអធិបតេយ្យភាពកោះសមុទ្រ។ នេះក៏គឺជាឱកាសដើម្បីរួមចំណែកផ្តល់ព័ត៍មានសំរាប់មិត្តភក្តិអន្តរជាតិ ដែល ក្នុងនោះមានជនចិន យល់ដឹងបន្ថែមអំពីការពិតជាក់ស្ដែងនៅក្នុងប្រវត្តិសាស្ត្រ
ក៏ដូចជាគោលបំណងរបស់ប្រជាជនវៀតណាមក្នុងការរក្សារសន្តិភាព ស្ថិរភាព
នៅក្នុងតំបន់។ ទន្ទឹមនឹងនោះ ពិព័រណ៌អះអាងជាថ្មីម្តងទៀត នូវឆ័ន្ទះ ការប្តេជ្ញា
ចិត្តរបស់ប្រជាជនវៀតណាម ក្នុងកិច្ចការពារទឹកដីដ៏ពិសិទ្ធិរបស់មាតុប្រទេស
ផងដែរ៕”