ការតាំងពិព័រណ៍“ព័ណ៌លឿងទុំ-សតិសម្បជញ្ញៈនិងយុត្តិធម៌”

(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៥៥នៃសោកនាដកម្មព័ណ៌លឿងទុំនៅ
វៀតណាម (ថ្ងៃទី១០សីហា ១៩៦១-ថ្ងៃទី១០សីហា២០១៦) នាព្រឹកថ្ងៃទី៣សីហា
នៅទីក្រុងហាណូយបានប្រព្រឹត្តទៅការតាំងពិព័រណ៌ដោយប្រធានបទ ““ព័ណ៌
លឿងទុំ -សតិសម្បជញ្ញៈនិងយុត្តិធម៌”។​ ការតាំងពិព័រណ៌នេះបានតាំងបង្ហាញរូប
 ថត ឯកសារនិងវត្ថុតាងជាង៤០០ប្រភេទ ដែលឆ្លុះបញ្ជាំងការឈឺចាប់របស់ជនរង
គ្រោះដោយជាតិគីមីពុលព័ណ៌លឿងទុំ/dioxin រួមទាំងការខិតខំប្រឹងប្រែងរបស់បក្ស
និងរដ្ឋវៀតណាមក្នុងការជំនះពុះពារនូវផលវិបាកនៃសង្គ្រាមជាតិគីមីដោយអាមេ​រិក
បណ្តាលឡើង។ ទន្ទឹមជាមួយគ្នានោះ ការតាំងពិព័រណ៍នេះក៏បានឧទ្ទេសនាម គំរូ
ជនរងគ្រោះដោយជាតិគីមីពុលព័ណ៌លឿងទុំដែលជំនះពុះពារការលំបាកក្នុងជីវភាព
រស់ នៅផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ