ការតាំ​ងពិពរណ៍​រូបថត​​ “Dong Loc ​ម្តាយ និងស្រុកកំណើត”

          “Dong Loc ​ម្តាយ និងស្រុកកំណើត” ជាការតាំ​ងពិពរណ៍​រូបថត​​លើកទី ៧ របស់
 វរសេនីយ៍ឯក អ្នកការសែត Tran Hong ដែលបានបើក នា​ថ្ងៃ​ទី ២២ ​កក្កដា នៅ  តំបន់ កេរ្តិ៍ដំណែល ផ្លូវបែកជា ៣ Dong Loc ខេត្ត Ha Tinh (ភាគកណ្ដាលវៀតណាម)  ក្នុង ឱកាស រំលឹកខួបអនុស្សាវរីយ៍ លើកទី ៦៥ ​ទិវា​ យុទ្ធជនពិការ យុទ្ធជនពលី (ថ្ងៃទី ២៧
 កក្កដា ) ។

          ផ្លូវបែកជា ៣ Dong Loc ស្ថិតនៅលើ ផ្លូវហូជីមិញ ជាចំណុចមួយ ក្នុង​បណ្ដា​ចំ
ណុច​គមនាគមដ៏សែនសំខាន់ ក្នុងសង្គ្រាម។ ​តំបន់នេះបានក្លាយ​ទៅជា តំបន់កេរ្តិ៍ដំ
ណែល ប្រវត្តិសាស្ត្រ ដោយតភ្ជាប់ជាមួយ ការពលីជីវិត ​របស់យុវនារីស្ម័គ្រចិត្តចំនួន 
១០នាក់  ដើម្បីរក្សារការពារ ផ្លូវគមនាគមជាសសៃឈាមរវាងភាគខាងជើង  ជាមួយ ភាគខាងត្បូងវៀតណាម។ ការតាំងពិពរន៍នេះ គឺជា ការ​រំលឹកឡើងវិញ នូវ គុណូបការះ  របស់បណ្ដាវីរយុទ្ធជនពលី បណ្ដាមនុស្ស​ដែលបានពលីជីវិតដើម្បី តំបន់ដីនេះ។ 
វរសេនីយ៍ឯក អ្នកការសែត Tran Hong បានអោយដឹងថា៖ បណ្ដារូបថត  អំពីអ្នកម្តាយ វៀតណាមគឺជាប្រធានបទ១ គួរអោយចាប់អារម្មណ៍ ក្នុងជីវិតសិល្បះរបស់លោក៖

          “អ្នកកាសែតអាមេរិកម្នាក់ ​ពេលមើលការតាំងពិព័រណ៍របស់ខ្ញុំបាន​និយាយថា 
រូបភាព បណ្ដាអ្នកម្ដាយនេះ ជាមូលហេតុ នៃមូលហេតុដើម្បីបង្កើតឡើង​កម្លាំងខ្លាំង​អោយបដិវត្តន៏ ឈ្នេះយើងខ្ញុំ។ខ្ញុំឃើញថា ប្រការនេះត្រឹមត្រូវ។  អ្នកម្ដាយជា ប្រភព កម្លាំង ដើម្បីឈ្នេះ៕”

           

ការតាំ​ងពិពរណ៍​រូបថត​​ “Dong Loc ​ម្តាយ និងស្រុកកំណើត”  - ảnh 1
រូបភាពអំពីអ្នកម្តាយវៀតណាមរបស់អ្នករួបថត Tran Hong (Image: Internet)
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ