បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ទិវាយុទ្ធជនពិការយុទ្ធជនពលីក្នុងទូទាំងប្រ ទេស
ក្នុងឱកាស រំលឹកខួបអនុស្សាវរីយ៍ លើកទី ៦៥ ទិវា យុទ្ធជនពិការ យុទ្ធជនពលី (ថ្ងៃទី
២៧ កក្កដា ) នៅតំបន់ជាច្រើន ក្នុងទូទាំងប្រទេស បានមានសកម្មភាពតបស្នងសង់
គុណជាច្រើន។ នាថ្ងទី ២១កក្កដា សម្ព័ន្ធសមាគមនារី ទីក្រុង Da Nang ( ភាគកណ្ដាល វៀតណាម) បានរៀបចំកម្មវិធី ៖ តបស្នងសង់គុណ បណ្ដាមនុស្សក្នុងស្ថានភាព។ កម្មវិធីនេះ ជាឱកាស ដើម្បីបណ្ដាកម្មាភិបាល សម្ព័ន្ធសមាគមនារីទីក្រុង Da Nang
ជួបប្រាស្រ័យ ចែករំលែក បទពិសោធន៍ ជាមួយបណ្ដាវីរយុទ្ធជននារី នៃបណ្ដាកង
កម្លាំងប្រដាប់អាវុធ កម្មាភិបាលដែលបានចូលរួមការតស៊ូ រំដោះប្រទេសជាតិ។ លោក
ស្រី Do Thi Kim Linh ប្រធានសម្ព័ន្ធសមាគមនារីទីក្រុង Da Nang បានអោយដឹងថា៖
“កម្មវិធីនេះ បានសម្ដែងនូវការដឹងគុណដ៏ជ្រាលជ្រៅ ចំពោះ ការពលី ជិវិត បូជារបស់បណ្ដានារីគ្រប់ជំនាន់មុននេះ និងតាមរយះកម្មវិធីនេះ អប់រំ ប្រពៃណីនារី វៀតណាម ទៅដល់បណ្ដាជំនាន់នារីវ័យក្មេង នាបច្ចុប្បន្ន ។ សម្ព័ន្ធសមាគមនារីទីក្រុង ក៏បានប្រគល់ជូន សៀវភៅសន្សំសំចៃ អោយបណ្ដានារីមានស្ថានភាពលំបាកដែរ៕”
ក្នុងឱកាសនេះដែរ ខេត្ត Ninh Binh (ភាគខាងជើងវៀតណាម) បានរៀបចំ សន្និសីទ
ស្ងើចសរសើរ បណ្ដាអ្នកមានគុណូបការះ ចំពោះបដិវត្តន៍ ជូនប័ណ្ណស្ងើចសរសើរ ចំពោះ យុទ្ធជនពិការ សមាជិកគ្រួសារយុទ្ធជនពលី ដែលបានជំនះពុះពារលើការលំបាក ឈាន
ឡើងស្ថិរភាពជីវភាពរស់នៅ៕
|
Image : Internet |