ការតាំងពិព័រណ៍រូបថត “ប្រទេសជាតិទទួលនិទាឃរដូវ”
(VOVWORLD) - ការតាំងពិព័រណ៍រួមមានខ្លឹមសារស្នូលចំនួន២នោះគឺ “និទាឃរដូវថ្វាយជូនបក្ស” និង “សម្រស់និទាឃរដូវលើទូទាំងប្រទេសជាតិ”។
រូបថតលោកប្រធានហូជីមិញចុះសួរសុខទុក្ខនិងជូនពរបុណ្យតេតដល់ប្រជាជន។ |
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ២០២២ហើយអបអរសាទរខួបលើកទី៩២ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ ១៩៣០ - ៣ កុម្ភៈ ២០២២) ចាប់ពីថ្ងៃ ទី២៦ ខែមករា ដល់ថ្ងៃទី៣០ ខែមីនា នៅមជ្ឈមណ្ឌលតាំងពិព័រណ៍វប្បធម៌សិល្បៈវៀត ណាម រដ្ឋធានីហាណូយ បានប្រព្រឹត្តទៅការតាំងពិព័រណ៍រូបថតក្រោមប្រធានបទ “ប្រទេសជាតិទទួលនិទាឃរដូវ”។
ការតាំងពិព័រណ៍រួមមានខ្លឹមសារស្នូលចំនួន២នោះគឺ “និទាឃរដូវថ្វាយជូនបក្ស” និង “សម្រស់និទាឃរដូវលើទូទាំងប្រទេសជាតិ”។ ការតាំងពិព័រណ៍រូបភាពក្រោម ប្រធានបទ “និទាឃរដូវថ្វាយជូនបក្ស” ដាក់តាំងបង្ហាញរូបថតចំនួន៤០ផ្ទាំងដែលឆ្លុះ បញ្ចាំងការយកចិត្តទុកដាក់របស់លោកប្រធាន ហូជីមិញនិងថ្នាក់ដឹកនាំបក្ស រដ្ឋ វៀតណាមសម្រាប់ប្រជាជនវៀតណាម នៅពេលនិទាឃរដូវ បុណ្យតេតមកដល់ម្ដងៗ។
ចំណែកឯប្រធានបទ “សម្រស់និទាឃរដូវលើទូទាំងប្រទេស” ដាក់តាំងបង្ហាញ រូបថតជាង១០០ផ្ទាំងដែលពណ៌នាបរិយាកាសនិទាឃរដូវប្រកបដោយក្ដីសប្បាយ រីករាយលើទូទាំងប្រទេស រួមជាមួយរូបភាពអាណិកជនវៀតណាមទទួលអំណរបុណ្យ តេតប្រពៃណីនៅឯបរទេសផងដែរ។
ក្រៅពីការដាក់តាំងបង្ហាញដោយផ្ទាល់ ពិព័រណ៍ក៏ត្រូវបានដាក់តាំងបង្ហាញតាម អនឡាញ នៅអាស័យដ្ឋានវេបសាយ៖ http://trienlamvhnt.vn ទៀតផង៕