ការតាំងពិព័រណ៍រូបថតស្ដីពីប្រទេសនិងមនុស្សបេឡារុស
(VOVWORLD) -នាល្ងាចថ្ងៃទី ២៥ ឧសភា នៅទីក្រុងហាណូយ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម បានរួមសហការជាមួយក្រសួងវប្បធម៌នៃសាធារណរដ្ឋបេឡារុស និងស្ថានទូតបេឡារុសប្រចាំនៅវៀតណាមប្រារព្ធឡើង ការតាំងពិព័រណ៍រូបថតស្ដីពី “ប្រទេសនិងមនុស្សបេឡារុស”។ ការតាំងពិព័រណ៍នេះជាសម្មភាពក្នុងបណ្ដាព្រឹត្តិការណ៍នៃវិវាវប្បធម៌បេឡារុសនៅវៀតណាម ឆ្នាំ ២០១៧ ដែលបានប្រព្រឹតិ្តទៅនៅទីក្រុងហាណូយ និង Lao Cai។
ការតាំងពិព័រណ៍រូបថតស្ដីពីប្រទេសនិងមនុស្សបេឡារុស (vietnamtourism.gov.vn) |
នាល្ងាចថ្ងៃទី ២៥ ឧសភា នៅទីក្រុងហាណូយ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម បានរួមសហការជាមួយក្រសួងវប្បធម៌នៃសាធារណរដ្ឋបេឡារុស និងស្ថានទូតបេឡារុសប្រចាំនៅវៀតណាមប្រារព្ធឡើង ការតាំងពិព័រណ៍រូបថតស្ដីពី “ប្រទេសនិងមនុស្សបេឡារុស”។ ការតាំងពិព័រណ៍នេះជាសម្មភាពក្នុងបណ្ដាព្រឹត្តិការណ៍នៃវិវាវប្បធម៌បេឡារុសនៅវៀតណាម ឆ្នាំ ២០១៧ ដែលបានប្រព្រឹតិ្តទៅនៅទីក្រុងហាណូយ និង Lao Cai។ ការតាំងពិព័រណ៍លើកនេះបានឧទ្ទេសនាមស្ដីពីដំណាក់កាលសំខាន់ក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសបេឡារុស ធម្មជាតិ មនុស្ស និងបេតិកភណ្ឌវប្បធម៌ជាដើម។តាមរយៈការតាំងពិព័រណ៍នេះបេឡារុសបានបង្ហាញថាជាប្រទេសមានអធិបតេយ្យភាព និងឯករាជ្យភាព។ ទន្ទឹមនឹងនោះ នៅទីក្រុងហាណូយបានប្រារព្ធឡើងការតាំងពិព័រណ៍គំនូរកក្រោមប្រធានបទ “ចរន្តអារម្មណ៍” របស់វិចិត្ត្រករ Vasily Yasyuk ផងដែរ៕