|
ទិដ្ឋភាពចម្រុះព័ណ៍នៅទីក្រុងហូជីមិញមុនបុណ្យចូលឆ្នាំថ្មីប្រពៃណី |
(VOVworld) - នាថ្ងៃទី៣ មិថុនា ការតាំងពិព័រណ៍១អំពីវៀតណាមរួមមានរូបថត ចំនួន
២៦របស់ជាងថតរូបអាហ្សង់ទីនចំនួន១៣នាក់បានបើកនៅរដ្ឋធានី Buenos Aires
ដោយមានការចូលរួមរបស់មជ្ឈដ្ឋានជាងថតរូបនិងសិល្បៈករសិល្បៈការិនីយ៉ាង
ច្រើនកុះករ។រូបថតនិមួយៗសុទ្ធតែបង្ហាញពីទស្សនៈ១អំពីជីវភាពរស់នៅប្រចាំថ្ងៃ
របស់ប្រជាជនវៀតណាម ពីដងវិថីតូចៗដ៏ស្ងៀមស្ងាត់នៅរដ្ឋធានីហាណូយដល់
ទិដ្ឋភាពចម្រុះព័ណ៍នៅទីក្រុងហូជីមិញមុនបុណ្យចូលឆ្នាំថ្មីប្រពៃណី ពីឈូងសមុទ្រ
Ha Long ដល់វិថីបុរាណ Hoi An ហើយទំនៀមទំលាប់ដុតធូបនិងទៅកាន់វត្តនា
បុណ្យចូលឆ្នាំថ្មីរបស់ប្រជាជន។ការតាំងពិព័រណ៍ជួយឲ្យទស្សនិកជនឃើញបាន
ជីវភាពរស់នៅខាងវប្បធម៌ដ៏សម្បូរបែបនៅវៀតណាម៕