ការតាំងពិព័រណ៌រូបភាព៖”យុវវ័យដើម្បីសមុទ្រ កោះមាតុប្រទេស”

ការតាំងពិព័រណ៌រូបភាព៖”យុវវ័យដើម្បីសមុទ្រ កោះមាតុប្រទេស” - ảnh 1
ការតាំងពិព័រណ៌រូបភាព៖”យុវវ័យដើម្បីសមុទ្រ កោះមាតុប្រទេស”

        (VOV)_ការតាំងពិព័រណ៌រូបភាព វត្ថុតាំងដោយប្រធានបទ៖ ”យុវវ័យដើម្បី​សមុទ្រ 
កោះមាតុប្រទេស” នឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី១៦ ​ដល់ថ្ងៃទី២០ មិ
នា។ ការតាំងពិព័រណ៌នេះបានតាំងបង្ហាញរូបភាពជាង១០០ផ្ទាំង បង្ហាញនូវជីវភាព
រស់នៅរបស់កម្មាភិបាលយុទ្ធជន និងប្រជាជននៅស្រុកកោះ​ Truong Sa ខេត្ត Khanh
Hoa ។ Tran Vu Thanh អនុប្រធានក្លិប”យុវវ័យ​ដើម្បី​សមុទ្រ កោះមាតុប្រទេស” មជ្ឈឹ
មសម្ព័ន្ធសមាគមយុវជនកម្មុយនីស្តហូជីមិញ ​បានអោយដឹងថា៖

        “ ការតាំងពិព័រណ៌នេះនឹងឧទ្ទេសនាមចំពោះប្រជាជនរដ្ឋធានី ប្រជាជនក្នុង​ទូ
ទាំង​ប្រទេស និងភ្ញៀវទេសចរ​អន្តរជាតិ នូវរូបភាពជាក់ស្ដែងនៃសកម្មភាព​នានា​ 
នៅTruong Sa។ ការតាំងពិព័រណ៌នេះដូចជារឿងនិទានមនោសញ្ជេតនាមួយ ​ដែល​
បានពណនា​ដោយ​រូប​ភាព បណ្ដាមនោសញ្ជេតនារបស់ជំនាន់វ័យក្មេងក្នុង​ទូទាំង
ប្រទេសសំរាប់ ​Truong​ Sa ជាទីស្រឡាញ់។ ការតាំងពិព័រណ៌នេះមាន​៥​ផ្នែក​៖​ យុវវ័យជា
មួយសមុទ្រ​ កោះស្រុកកំណើត រូបភាពស្ដីអំពី Truong Sa អធិប​តេយ្យ​ភាព កោះ
សមុទ្រ​ និង​តាំងបង្ហាញឯកសារ រូបភាពមួយចំនួន នៃសើនចំនួន៩ នៅប្រជុំកោះ Truong Sa៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ