|
ការតាំងពិព័រណ៌រូបភាពស្ដីអំពីសមុទ្រខាងកើតនៅកូរ៉េខាងត្បូង |
(VOV)_នាថ្ងៃទី១០ កក្កដា នៅទីក្រុង Seoul (កូរ៉េខាងត្បូង) បានប្រព្រឹត្តទៅការ
តាំងពិព័រណ៌រូបភាពស្ដីអំពីសមុទ្រខាងកើត។ថ្លែងមតិនៅទីនេះ លោក Lee Min Keon
ប្រធានសមាគមគ្រួសារវប្បធម៌ វៀតណាម-កូរ៉េខាងត្បូង នៅកូរ៉េខាងត្បូង បានលើក
ច្បាស់ថា៖សមុទ្រខាងកើត ជាខ្សែផ្លូវសមុទ្រសំខាន់ ដូច្នេះ ការដែលចិនកសាងកោះ
សិប្បនិមិ្មតដោយខុសច្បាប់ និងមានសកម្មភាពយោធាភាវូបនីយកម្មនៅតំបន់នេះ
ជាមូលហេតុដែលបណ្ដាលឡើងភាពតានតឹង ជះឥទ្ធិពលអសកម្មទៅលើសន្តិភាព ស្ថិរ
ភាព និងសុវត្ថិភាពនាវាចរណ៍នៅក្នុងតំបន់នេះ។ លោក Lee Min Keon បានសង្កត់
ធ្ងន់ថា៖ តាមរយៈការតាំងពិព័រណ៌លើកនេះ គណៈចាត់តាំងមានគោលបំណងឧទ្ទេស
នាមថែមទៀតអំពីអធិបតេយ្យភាពរបស់វៀតណាម អំពីអំពើខុសច្បាប់របស់ចិននៅ
សមុទ្រខាងកើត។ គណៈចាត់តាំងក៏មានគោលបំណងរួមសម្លេងជាមួយសាធារណះ
មតិ អំពាវនាវអោយបញ្ចប់សកម្មភាពកសាងដោយខុសច្បាប់នៅសមុទ្រខាងកើត។
នេះគឺជាការតាំងពិព័រណ៌អំពីសមុទ្រខាងកើតលើកទី៧ នៅកូរ៉េខាងត្បូង ដែល
ក្នុងនោះតាងបង្ហាញរូបភាពចំនួន៥០ផ្ទាំង ដោយអះអាងអំពីអធិបតេយ្យភាពរបស់
វៀតណាមចំពោះប្រជុំកោះHoang Sa , Truong Sa រូបភាពចិនបំផ្លាញ់ស្ថានភាពដើម
កសាងកោះសិប្បនិមិ្មតដោយខុសច្បាប់ និងជំរុញខ្លាំងអំពើយោធាភាវូបនីយកម្ម
នៅបណ្ដាកោះរបស់វៀតណាមនៅសមុទ្រខាងកើត៕