ការតាំងពិព័រណ៍រយៈពេល ៩០ ឆ្នាំ - លក្ខណៈសញ្ញាមាសរបស់សម្ព័ន្ធសមាគមនារីវៀតណាម
(VOVWORLD) - នៅចំពោះមុខទីស្នាក់ការកនៃមន្ទីរវប្បធម៌និងកីឡា គណៈ កម្មាធិការរៀបចំបានតាំងបង្ហាញពិព័រណ៍ដោយប្រធានបទ “នារីទីក្រុងហូជីមិញមានមោទនភាពបោះជំហានទៅមុខ”។
ប្រតិភូទស្សនាការតាំងពិព័រណ៍ (រូបថត៖ TTXVN) |
នាព្រឹកថ្ងៃទី ១៩ ខែតុលា នៅសារមន្ទីរហូជីមិញ (សង្កាត់ ១) គណៈ កម្មាធិការរៀបចំ ការតាំងពិព័រណ៌ ដោយប្រធានបទ “រយៈពេល ៩០ ឆ្នាំ - លក្ខណៈសញ្ញាមាស របស់សម្ព័ន្ធសមា គមនារី វៀតណាម” អបអរសាទរខួបលើកទី ៩០ នៃការបង្កើតសម្ព័ន្ធនារីវៀត ណាម (២០ តុលា ១៩៣០ - ២០ តុលា ២០២០) និងរយៈពេល ១០ ឆ្នាំនៃទិវានារីវៀតណាម។
ការតាំងពិព័រណ៍នេះ បានធ្វើឡើងនៅទីតាំងចំនួន ៣ ដែលមានរូបថតចំនួន ២០០ សន្លឹក។ នៅសារមន្ទីរហូជីមិញ ការតាំងពិព័រណ៍ដែលមានប្រធានបទ “រយៈពេល ៩០ ឆ្នាំ - លក្ឋណៈសញ្ញាមាសរបស់សមាគម”។ នៅចំពោះមុខទីស្នាក់ការកនៃមន្ទីរវប្បធម៌និងកីឡា គណៈកម្មាធិការរៀបចំបានតាំងបង្ហាញពិព័រណ៍ដោយប្រធានបទ “នារីទីក្រុងហូជីមិញមានមោទនភាពបោះជំហានទៅមុខ”។ ការតាំងពិព័រណ៍នៅផ្លូវ Dong Khoi (ទល់មុខឧទ្យានChi Lang) បង្ហាញរូបភាពជាមួយប្រធានបទ “សមាគមនិងជីវភាពប្រចាំថ្ងៃ”។
ការតាំងពិព័រណ៍នេះនឹងអូសបន្លាយដល់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២០៕