ការតាំងពិព័រណ៌រំលឹកខួបលើកទី៦០នៃទិវាប្រពៃណីផ្នែកជលផលវៀតណាម

(VOVWORLD) -  នាល្ងាចថ្ងៃទី ៣០ ខែមីនា នៅខេត្ត Quang Ninh ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ វៀត ណាម បានរួមសហការជាមួយខេត្ត Quang Ninh បើកការតាំងពិព័រណ៌រំលឹក ខួបលើកទី៦០ នៃទិវាប្រពៃណីផ្នែកជល ផលវៀតណាម-Quang Ninh ២០១៩។

ពិព័រណ៍នេះមានស្តង់ទំនិញជាង ២២០ កន្លែង មកពីបណ្តាទីក្រុងឆ្នេរសមុទ្រចំនួន ៣៥ ដោយបង្ហាញពីសមិទ្ធផលនៃវិស័យជលផលរបស់វៀតណាមក្នុងរយៈពេល ៦០ ឆ្នាំកន្លងមកនេះ សក្តានុពលក៏ដូចជាឧត្តមភាពនៃការអភិវឌ្ឍន៍ជលផល តាមមូលដ្ឋានទូទាំងប្រទេស។ លោកស្រី Phan Thi Ly អនុប្រធាននៃសហករណ៍ Thien Phu មកពីខេត្ត Ha Tinh ជាអង្គភាពចូលរួមក្នុងការតាំងពិព័រណ៍លើកនេះបានឱ្យដឹងថាៈ “ផលិតផលរបស់យើងខ្ញុំគឺផ្តោតលើផ្នែកជលផល ក្នុងនោះគឺទឹកត្រីប្រពៃណី។ យើងខ្ញុំសង្ឃឹមថានឹងនាំ យកផលិតផលរបស់សហករណ៍ទៅកាន់ប្រជាជនខេត្ត Quang Ninh និងភ្ញៀវទេសចរមកពីគ្រប់ទិសទី ឲ្យស្គាល់ពីសហករណ៍និងផលិតផលអាហារសមុទ្ររបស់ខេត្ត Ha Tinh ផងដែរ”។

ការតាំងពិព័រណ៍ រយៈពេល ៦០ ឆ្នាំ នៃទិវាប្រពៃណីវិស័យជលផលវៀតណាម - Quang Ninh ឆ្នាំ ២០១៩ គឺជាព្រឹត្តិការណ៍បើកឆាក សំរាប់ព្រឹត្តិការណ៍ជាច្រើនដែលជួយជ្រោម ជ្រែងរំលឹកខួបលើកទី ៦០ នៃទិវាប្រពៃណីផ្នែកជលផល វៀតណាមដែលត្រូវបានរៀបចំឡើងនៅខេត្ត Quang Ninh ។ ពិព័រណ៍នេះបានប្រព្រឹត្តទៅរយៈពេល ៥ ថ្ងៃ គិតចាប់ពីថ្ងៃទី ៣១ ខែមីនា ដល់ថ្ងៃទី ៤ខែមេសា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ