ការតាំងពិព័រណ៍វិចិត្រសិល្បៈ “ផ្កាឈូក” នៅទីក្រុងហាណូយ

ការតាំងពិព័រណ៍វិចិត្រសិល្បៈ “ផ្កាឈូក” នៅទីក្រុងហាណូយ - ảnh 1
ទិដ្ឋភាពនៅការតាំងពិព័រណ៍ (រូបថតៈthanglong.chinhphu.vn)


(VOVworld)- ការតាំងពិព័រណ៍វិចិត្រសិល្បៈ “ផ្កាឈូក” បានបើកនាថ្ងៃទី១២ឧសភា
នៅទី ក្រុងហាណូយ។​នេះជាសកម្មភាពពេញទៅដោយអត្ថន័យក្នុងឱកាសរំលឹកខួប
លើកទី១២៦ ទិវាកំណើតលោកប្រធានហូជីមិញ (ថ្ងៃទី១៩ឧសភា)។ ដោយគោល
ដៅលើកដំកើងសម្រស់ ស្អាតរបស់ផ្កាឈូក ជាប្រភេទផ្កាដែលមានភាពស្និទស្នាល
នឹងរូបភាពលោកប្រធានហូជីមិញនោះ វណ្ណកម្មគំនូរប្រេងនិងគំនូរខ្មុកម្រាក់របស់
វិចិត្រករមួយចំនួនបាននាំមកឲ្យទស្សនិកជននូវបរិយាកាសស្រស់ស្អាតនិងបរិសុទ្ធ
របស់ផ្កាឈូក។ សាស្ត្រាចារ្យរង បណ្ឌិត Nguyen Van Huy នាយករងមជ្ឈមណ្ឌល
ស្រាវជ្រាវនិងពង្រីកតម្លៃវប្បធម៌បានឲ្យដឹងថា៖

“ខ្ញុំបានទស្សនានិងឃើញថា គំនូរទាំងអស់ស្តីពីផ្កាឈូកនៅទីនេះគឺសម្បូរបែប
ណាស់។ គំនូរ នីមួយៗបានឆ្លុះបញ្ជាំងនូវអារម្មណ៍ និងមនោសញ្ចេតនារបស់វិចិត្រ
ករចំពោះផ្កាឈូក។ គំនូរ ស្តីពីផ្កាឈូកទាំងនេះ បាននាំមកឲ្យទស្សនិកជននូវចំណាប់
អារម្មណ៍ជាច្រើន ពិសេសគឺចំ ពោះជនវៀតណាម ដែលនៅពេលណាក៏បានផ្សាភ្ជាប់
រូបភាពផ្កាឈូកជាមួយនឹងលោកប្រធានហូជីមិញ”។

        ការតាំងពិព័រណ៍នេះនឹងអូសបន្លាយរហូតដល់ថ្ងៃ៣០ឧសភាឆ្នាំ២០១៦៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ