ការតាំងពិព័រណ៍ស្ដីពីអធិបតេយ្យភាពរបស់វៀតណាមលើសមុទ្រខាងកើតនិងHoang Sa Truong SaបើកនៅCan Tho

(VOVworld) - នាព្រឹកថ្ងៃទី២៦ សីហា សារមន្ទីរទីក្រុង Can Tho ភាគខាងត្បូង
វៀតណាមបានបើកការតាំងពិព័រណ៍ដោយប្រធានបទ អធិបតេយ្យភាពរបស់វៀត
ណាមលើសមុទ្រខាងកើតនិងប្រជុំកោះ Hoang Sa – Truong Sa។តាំងពិព័រណ៍នេះ នឹង
តាំងបង្ហាញផែនទីបុរាណរបស់វៀតណាមនិងលើពិភពលោកចំនួន៩០ រួមជាមួយ
ឯកសារ វត្ថុ រូបថតចំនួន១០០ ដែលជាឯកសារវិទ្យាសាស្ត្រមានមូលដ្ឋានដ៏រឹងមាំដើម្បី
បញ្ជាក់អធិបតេយ្យភាពរបស់វៀតណាមលើសមុទ្រនិងចំពោះប្រជុំកោះ Hoang Sa –
Truong Sa។លោក Dang Thai Hoa នាយករងមន្ទីរវប្បធម៏ កីឡា និងទេសចរណ៍នៃ
ទីក្រុង Can Tho បានឲ្យដឹងថា៖

ការតាំងពិព័រណ៍ស្ដីពីអធិបតេយ្យភាពរបស់វៀតណាមលើសមុទ្រខាងកើតនិងHoang Sa Truong SaបើកនៅCan Tho - ảnh 1
(រូបថត៖TTXVN)

“ក្រៅពីការតាំងពិព័រណ៍រូបថតធ្វើជាមូលដ្ឋានដើម្បីអះអាងអធិបតេយ្យភាពរបស់
វៀតណាមលើប្រជុំកោះទាំង២ Hoang Sa និង​ Truong Sa បណ្ដាសា្ថប័ន អង្គការមហាជន នឹងបន្តអនុវត្តការងារឃោសនាដល់ប្រជាពលរដ្ឋ និងសមាជិករបស់ខ្លួនផងដែរ។យើង
ខ្ញុំនឹងធ្វើប៉ាណូ ពាក្យស្លោកជាច្រើន ដើម្បីបន្តឃោសនា ជួយឲ្យប្រជាពលរដ្ឋយល់
ច្បាស់ថែមទៀតជាពិសេសគឺជំនាន់វ័យក្មេង។តាមនោះ លើកកំពស់សេច្ដីស្នេហា
ជាតិ ការប្ដេជ្ញាចិត្តការពារដែនដីរបស់មាតុប្រទេស”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ