ការតាំងពិព័រណ៍ស្តីពីប្រជុំកោះ Hoang Sa និង Truong Sa ជារបស់វៀតណាម
(VOVWORLD) -នារសៀលថ្ងៃទី២២កញ្ញា នៅបញ្ជាការដ្ឋានតំបន់លេខ៣កងទ័ពជើងទឹក នៃទី ក្រុង Da Nang ក្រសួងព័ត៌មាននិងផ្សព្វ ផ្សាយវៀតណាមបានបើកការតាំងពិព័រណ៍ ផែនទីនិងបង្ហាញឯកសារ “Hoang Sa, Truong Sa ជារបស់វៀតណាម-ភស្តុតាង ប្រវត្តិសាស្ត្រនិងគតិយុត្តិ”។
ផែនទីនិងឯកសារបានតាំងបង្ហាញនៅទីនេះ ជាភស្តុ តាងប្រវត្តិសាស្ត្រនិងមូលដ្ឋានច្បាប់ បញ្ជាក់អធិបតេយ្យភាពរបស់វៀតណាម ចំពោះប្រជុំកោះ Hoang Sa និង Truong Sa។ ការតាំងពិព័រណ៍នេះនឹងបានបើក រហូតដល់ថ្ងៃទី២៤កញ្ញាឆ្នាំ២០១៧៕