ការតាំងពិព័រណ៍“អធិបតេយ្យភាពអំពីកោះសមុទ្ររបស់ វៀតណាម-បណ្ដាភស្តុតាងប្រវត្តិសាស្ត្រ”

ការតាំងពិព័រណ៍“អធិបតេយ្យភាពអំពីកោះសមុទ្ររបស់ វៀតណាម-បណ្ដាភស្តុតាងប្រវត្តិសាស្ត្រ” - ảnh 1
យុទ្ធជនកងទ័ពជើងទឹកវៀតណាមកំពុងបំពេញភារកិច្ចយាមការពារតំបន់សមុទ្ររបស់មាតុប្រទេស


(VOVworld) - ការតាំងពិព័រណ៍ “អធិបតេយ្យភាពកោះសមុទ្ររបស់វៀតណាម​ - បណ្ដា
ភស្តុតាងប្រវត្តិសាស្ត្រ” បានបើកនាព្រឹកថ្ងៃទី១៤ កក្កដា នៅខេត្ត​ Hai Duong ភាគខាង
ជើងវៀតណាម។ដោយមានរូបភាព ឯកសារ ភស្តុតាងរាប់រយ ពិព័រណ៍នេះបានតាំង
បង្ហាញតាមប្រធានបទចំនួន៤ គឺ៖ អធិបតេយ្យភាពអំពីកោះសមុទ្ររបស់វៀតណាម - បណ្ដាភស្តុតាងប្រវត្តិសាស្ត្រ រូបថត ឯកសារមួយចំនួនអំពីការដែលចិនដាក់ស្ថានីយ៍ខួង
Haiyang Shiyou ៩៨១ ដោយខុសច្បាប់នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងតំបន់ខ្ពង់រាប
បាតសមុទ្ររបស់វៀតណាម កោះសមុទ្រនិងយុទ្ធជនកងទ័ពជើងទឹក និង Hai​ Duong
ជាមួយបុព្វហេតុអធិបតេយ្យភាពអំពីកោះសមុទ្ររបស់មាតុប្រទេស។ការតាំងពិព័រណ៍
នេះ គឺសំដៅឃោសនា ជួបប្រជាជនគ្រប់ស្រទាប់ក្នុងខេត្តយល់ច្បាស់ជាងទៀតអំពី
អធិបតេយ្យភាពអំពីកោះសមុទ្រដ៏ពិសិដ្ឋរបស់មាតុប្រទេស រួមចំណែកលើកកំពស់
មនសិការ និងពង្រីកមោទនៈភាពប្រពៃណីស្នេហាជាតិ ឆន្ទៈប្ដេជ្ញារបស់ប្រជាជននិង
កងទ័ពនៅខេត្ត Hai Duong ជាពិសេសគឺជំនាន់វ័យក្មេងក្នុងកិច្ចការការពារអធិបតេយ្យ
ភាពអំពីកោះសមុទ្ររបស់មាតុប្រទេស។ការតាំងពិព័រណ៍នឹងបិទបញ្ចប់នាថ្ងៃទី១០ សីហា​
ឆ្នាំ២០១៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ