ការតាំងពិព័រណ៍អន្តរជាតិផ្នែកជលផល២០១៥

(VOVworld) - ការតាំងពិព័រណ៍អន្តរជាតិផ្នែកជលផលឆ្នាំ២០១៥បានប្រារព្វនាថ្ងៃទី
២៤ សីហា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម ដោយមានការចូលរួម
របស់ក្រុមហ៊ុនចំនួន១៨៨មកពីប្រទេសនិងតំបន់ដែនដីចំនួន១៦ រួមមានឥណ្ឌា
អង់គ្លេស ជប៉ុន អាមេរិកជាដើម។ក្រៅពីនោះ នៅពិព័រណ៍ឆ្នាំនេះនៅមានសិក្ខាសា
លាជំនាញនានាដែលត្រូវបានសមាគមន៍កែច្នៃនិងនាំចេញជលផលវៀតណាម
សហការជាមួយក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទរៀបចំឡើង ក្នុងបំណងជួយ
ភ្ញៀវចូលរួមយល់ច្បាស់ថែមទៀតអំពីនិន្នាការនិងយថាទស្សន៍នៃផ្នែកជលផល
វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ