ការតាំងពិព័រណ៍ឯកសារ វត្ថុបុរាណ “ដំរីនៅ Tay Nguyen”
(VOVWORLD) -នារសៀលថ្ងៃទី២៥វិច្ឆិកា សារមន្ទីរជនជាតិវិទ្យាវៀតណាម បានបើកការតាំង ពិព័រណ៍ “ដំរីនៅ Tay Nguyen”។
ទិដ្ឋភាពនៃពិធីបើកការតាំងពិព័រណ៍ឯកសារ វត្ថុបុរាណ “ដំរីនៅ Tay Nguyen” |
ដោយវត្ថុតាងចំនួន៤០គ្រឿង រូបថតនិងវីដេអូ ចំនួន៣៨រួមទាំងអត្ថ បទណែនាំជាច្រើននោះ ការតាំងបង្ហាញ “ដំរីនៅ Tay Nguyen ” បានឆ្លុះបញ្ជាំងនូវតួនាទីរបស់ដំរីក្នុងជីវភាពរស់នៅ វប្បធម៌ សង្គម ក៏ ដូចជាវិធីសាស្ត្រចាប់និងផ្សាំងដំរីរបស់ប្រជាជននៅ Tay Nguyen ផងដែរ។
នេះជាលើកដំបូងដែលមានការឧទ្ទេសនាមអំពីវប្បធម៌របស់ជនជាតិ ភាគ តិចមួយចំនួននៅតំបន់ Tay Nguyen បានតាំងបង្ហាញតាមរយៈរូបភាពដំរី ដែល ជាសត្វមួយមានអត្ថន័យសំខាន់ពិសេសចំពោះប្រជាជននៅតំបន់ Tay Nguyen។ តាមរយៈការតាំងបង្ហាញនេះ សារមន្ទីរជនជាតិវិទ្យាមានបំណងចង់ឲ្យមហាជន មានឱកាសស្វែងយល់អំពីទំនៀមទម្លាប់ ពិធីនានាដែលទាក់ទិនដល់ការចាប់ ផ្សាំង ថែទាំក៏ដូចជាតម្លៃរបស់ដំរីក្នុងជីវ ភាពវប្បធម៌សង្គមរបស់ជនជាតិភាគតិច មួយចំនួននៅតំបន់ Tay Nguyen ព្រមទាំងរួមចំណែកជួយឲ្យសង្គមទាំងមូល លើកកំពស់មនសិការ រួមដៃការពារសត្វព្រៃនិយាយរួមនិងដំរីនិយាយដោយឡែក ផងដែរ៕