ការតាំងពិព័រណ៌៖៤៥ឆ្នាំអនុវត្តមរតកសាសន៍របស់លោកប្រធានហូជីមិញ
|
ការតាំងពិព័រណ៌៖៤៥ឆ្នាំអនុវត្តមរតកសាសន៍របស់លោកប្រធានហូជីមិញ |
(VOV)_នាព្រឹកថ្ងៃទី២៩សីហា សមាជិកអចិន្ត្រៃយ៍លេខាមជ្ឈឹមបក្ស លោក
Le Hong Anh បានអញ្ជើញមកចូលរួម និងកាត់ខ្សែរបូរ បើក ការតាំងពិព័រណ៌៖៤៥ឆ្នាំអនុវត្តមរតកសាសន៍របស់លោកប្រធានហូជីមិញ នៅរដ្ឋធានីហាណូយ។ ការតាំងពិព័រណ៌លើកនេះគឺសំដៅរំលឹកខួបអនុស្សាវរីយ៍លើកទី៦៩នៃទិវាប ដិ វត្តន៍ខែសីហា បុណ្យជាតិ(ថ្ងៃទី២កញ្ញា) និងលើកទី៤៥នៃទិវាបក្សទាំងមូល ប្រជា
ជន ទាំងមូល និងកងទ័ពទាំងមូលអនុវត្តតាមមរតកសាសន៍របស់លោកប្រធានហូ
ជីមិញ (១៩៦៩-២០១៤)។ ការតាំងពិរព័រណ៌នេះបានឧទ្ទេសនាមអំពីរូបថត ឯកសារ វត្ថុអនុស្សាវរីយ៍ចំនួនជាង២០០ ស្ដីអំពីខ្លឹមសារចំនួន២គឺ៖ មរតកសាសន៍របស់លោក ប្រធានហូជីមិញ និងលើកទី៤៥នៃទិវាអនុវត្តតាម មរតកសាសន៍របស់លោកប្រធាន
ហូជីមិញ ។
ការតាំងពិព័រណ៌៖៤៥ឆ្នាំអនុវត្តមរតកសាសន៍របស់លោកប្រធានហូជីមិញ ជាសកម្មភាពវប្បធម៌ជាក់ស្ដែង សំដៅរួមចំណែកឃោសនា ចលនាបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល ពង្រីករាល់សមិទ្ធិផលដែលទទួលបាន ដើម្បីបន្តជំរុញខ្លាំងការសិក្សារ និងធ្វើតាមគំរូសិលធម៌ លោកប្រធានហូជីមិញ
អនុវត្តសេចក្ដីសម្រេចចិត្ត មហាសន្និបាតបក្សកម្មុយនីស្តវៀតណាម…ជាដើម ប្រកបដោយជោគជ័យ៕