|
តាំងពិព័ណ៍បានទាក់ទាញទស្សនិកជនជាច្រើនកុះករ
(រូបថតៈ VGP/Lưu Hương) |
(VOVworld)-បន្តរាល់សកម្មភាពឆ្ពោះទៅរំលឹកខួបលើកទី១០នៃទិវាបង្កើតខេត្ត
Dac Nong នាយប់ថ្ងៃ១៩ធ្នូ បានប្រព្រឹត្តទៅពិធីបើកពិរព័ណ៌ឧស្សាហកម្ម-កសិ
កម្ម-ពាណិជ្ជកម្មតំបន់ Tay Nguyen ២០១៣ នៅខេត្ត Dac Nong ។ នេះជាព្រឹត្ត
ការណ៌ពន្លឿនពាណិជ្ជកម្មដ៏ធំ១ ដោយមានស្ទង់ទំនិញ ចំណួន៤០០ដែលបាន
បែងចែកនៅបណ្ឌលតាំងបង្ហាញ៣កន្លែង ក្នុងនោះមាន មណ្ឌលបង្ហាញ ឧទ្ទេស
នាម ផ្សព្វផ្សាយ និងលក់ផលិតផលឧស្សាហកម្ម និង មណ្ឌលលក់ទំនិញកសិ
កម្មពាណិជ្ជកម្មរបស់បណ្តាអង្គភាពអាជីវកម្មជាតិនិងអន្តរជាតិ។លោក Bien
Van Minh នាយកមន្ទីរឧស្សាហពាណិជ្ជកម្មខេត្ត Dac Nong ឲ្យដឹងថា៖
“យើងខ្ញុំសង្ឃឹមថាការតាំងពិរព័ណឧស្សាហកម្ម-កសិកម្ម-ពាណិជ្ជកម្មតំបន់
Tay Nguyen ២០១៣ និងជាទីកន្លែងតាំងបង្ហាញលទ្ធផលរយៈ១០ឆ្នាំ របស់ផ្នែក
ឧស្សាហកម្ម-កសិកម្ម-ពាណិជ្ជកម្ម។ ហើយតាមរយៈនេះ នឹងជួយជម្រុញចលនា
ជនវៀតណាមផ្តល់អាទិភាពប្រើប្រាស់ទំនិញវៀតណាមផងដែរ”